យើងធ្វើបាន

រៀបការនៅវ័យក្មេងពេកងាយប្រឈមនឹងហិង្សាក្នុងគ្រួសារ

46480282 1898748096911099 6260022135087955968 nដោយ ស៊ឹមខុនបញ្ញារ៉ា

មន្ត្រីជំនាញនៃមន្ទីកិច្ចការនារីថាក្មេងស្រីដែលរៀបការនៅវ័យក្មេងពេកនឹងប្រឈមខ្លាំងចំពោះការបែកបាក់ ដោយអំពើរហិង្សាក្នុងគ្រួសារ នឹងភាពមិនស្រុះស្រួលណាមួយដោយវ័យពួកគាត់ ។

អាន​បន្ត...

ដីការការពារចេញដោយតុលាការមានសារៈសំខាន់ណាស់ចំពោះជនរង គ្រោះដោយហិង្សាក្នុងគ្រួសារ

Law

ដោយ៖ មួន ធារី

លោក អ៊ូ ចាន់ធឿន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាមថា ដីការការពារ

អាន​បន្ត...

ស្ត្រីនិងកុមការរងអំពើហិង្សាក្មុងគ្រួសារ និង ទទួលបានសេវាសង្គមពីឃុំ-សង្កាត់

45095181 1869744496478126 3410298775707582464 n

គណៈកម្មការស្រ្តីនិងកុមារឃុំនិងជួយស្ត្រីកុមារឱ្យទទួលបានសេវាសង្គមប្រកបដោយគុណភាពដែល បំពេញតាមតម្រូវការ។គណៈកម្មការនេះក៏ជួយដល់ការតស៊ូមតិនូវបញ្ហាដែលពាក់ព័ន្ធនឹងវិសមភាព និងការរើសអើងយេនឌ័រផងដែរ។បើយោងទៅតាមការលើកឡើងពីលោកស្រីហែមសុខប៊ុមទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំមានឃុំព្រែកកក់ ។

អ្នកស្រី ហែម សុខប៊ុម បានប្រាប់អោយដឹងថា នៅក្នុងឃុំគឺមានផ្តល់ជូននូវសេវសង្គមដល់ស្ត្រីនិងកុមាររងអំពើហិង្សាមានដូចជា ការផ្តល់សេវាថែទាំសុខភាព មធ្យោបាយធ្វើដំណើរទៅកាន់មន្ទីរពេទ្យជូនដោយមិនអស់ថ្លៃ សម្រាប់ស្ត្រីដែលមានជីវភាពខ្វះខាត ផ្តល់ដំណោះស្រាយសមស្របជូន ការប្រឹក្សាយោបល់ ផ្នែកច្បាប់លិខិរដ្នបាល ព្រមទាំងស្វែងរកអង្គការដៃគូ ដែលធ្វើលើការងារនេះជួយបន្ថែមទៀតដល់ស្ត្រី ដែលរងអំពើហិង្សាក្នុងគ្រួសារ។

លោកស្រី ហែម សុខប៊ុម   បានសំណូម ពរដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីដែលជួបទៅនឹងអំពើហិង្សាក្នុងគ្រួសារត្រូវហ៊ានរាយការណ៏ដល់អាជ្ញាធរអោយបានដឹងដើម្បីពិសេសស្ត្រីរងគ្រោះអំពើហិង្សាក្នុងគ្រួសារ​ដែលបានរាយការណ៏ទៅគណៈកម្មការស្ត្រីនិងកុមារឃុំត្រូវបានរក្សាការសម្ងាត់ជូន។(ដោយធឹម សារ៉ន )

ស្រ្តីបច្ចុប្បន្នក្លាហានហ៊ានរាយការណ៍ទៅអាជ្ញាធរពេលរង នូវអំពើហិង្សាក្នុងគ្រួសារ

44707085 1859828674136375 2813677653075165184 n

ដោយៈ អឿន ស្រួ
បច្ចុប្បន្នស្ត្រីមួយចំនួនធំមិនអាចនៅស្ងៀមស្ងាតទៀតបានណោះទេ ព្រោះពួកគាត់បានយល់ដឹងអំពីសិទ្ធិរបស់ខ្លួន ហើយថាការប្រើប្រាស់អំពើហិង្សាជារឿងខុសច្បាប់ធ្វើឲ្យស្រ្តីបច្ចុប្បន្នក្លាហានហ៊ានរាយការណ៍ទៅអាជ្ញាធរឲ្យជួយ ដោះស្រាយពេលរងនូវអំពើហិង្សាក្នុងគ្រួសារ។ នេះជាការលើកឡើងរបស់លោកស្រីលី ចាន់ថា កិច្ចការនារីឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម។


លោកស្រី លី ចាន់ថា បានបន្តថា កន្លងមកស្ត្រីជាច្រើនមានភាពស្ទាក់ស្ទើរក្នុងការរាយការណ៍ករណីអំពើហិង្សាក្នុងគ្រួសារទៅអាជ្ញាធរឲ្យជួយដោះស្រាយ ពីព្រោះពួកគេត្រូវបានប្រាប់ដោយសហគមន៍ថា ជាស្ត្រីគួរតែរក្សាក្រុមគ្រួសារកុំឱ្យបែកបាក់ និងទ្រាំការឈឺចាប់ក្នុងភាពស្ងៀមស្ងាត់ ប៉ុន្តែការយល់ឃើញបែបនេះគឺជំរុញឲ្យស្រ្តីកាន់តែរងគ្រោះដោយអំពើហិង្សាកាន់តែធ្ងន់ធ្ងរទៅវិញទេ។

 

លោកស្រីក៏បន្ថែមថា ផ្នត់គំនិតសង្គមមួយចំនួនវាចាស់គំរឹលទៅហើយ ដែលមកដល់សព្វថ្ងៃនេះត្រូវបានគេលុបបំបាត់។
លោកស្រីបញ្ជាក់ថា ការរាយការណ៍ករណីអំពើហិង្សាក្នុងគ្រួសារទៅកាន់អាជ្ញាធរឲ្យជួយអន្តរាគមបានទាន់ពេលវេលា ជារឿងមួយដែលស្ត្រីគ្រប់រូបត្រូវតែធ្វើដើម្បីជួយខ្លួនឯង ស្ត្រីមិនត្រូវលាក់បាំងនោះទេ ជៀងវាងជនបង្ករនៅប្រព្រឹត្តិនូវហិង្សាបន្តទៀតអាចឈានដល់រងគ្រោះធ្ងន់ធ្ងរ៕

អង្កការលីកាដូ ថា មេភូមិគួរបន្ថែមការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយករណីហិង្សានៅថ្នាក់មូលដ្ឋាន

b881378602z1 20180516112844 000gs713hkoh2 0 9ddib25f7v82lhzz9q2 ct677x380អ្នកសម្របសម្រួលអង្គការ​លីកាដូ ខេត្ត​កំពង់ចាម បានលើកឡើងថា ដោយមើលឃើញពីភាពខ្វះចន្លោះក្នុងការអនុវត្តការ​ងារ​ ហើយ​មេភូមិគួរតែពង្រឹង​សមត្ថ​ភាពនិងយកចិត្តទុកដាក់បន្ថែមទៀត

អាន​បន្ត...

មន្ទីរកិច្ចការនារីថា អាជ្ញាធរឃុំគ្មានសិទ្ធិលែងលះក្នុងករណីហិង្សាក្នុងគ្រួសារទេ

លោក អ៊ូ ចាន់ធឿន អនុប្រធានមន្ទីកិច្ចការនារីខេត្តកំពង់ចាមថាបើតាមច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អាជ្ញាធរឃុំគ្មានសិទ្ធិលែងលះក្នុងករណីហិង្សាក្នុងគ្រួសារទេអាជ្ញាធរមានតួនាទីសម្របសម្រួលអំពើហិង្សាតែប៉ុណ្ណោះ។

លោកអ៊ូចាន់ធឿនបានលើកឡើងបែបនេះក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រី Fm92.50 ខេត្តកំពង់ចាម។

 

លោក អ៊ូ ចាន់ធឿន អនុប្រធានកិច្ចការនារីខេត្តកំពង់ចាមថាអាជ្ញាធរមូលដ្ឋានខ្លះបានសំរេចផ្ដាច់ចំណងអាពាហ៍ពិពាហ៍នៅត្រឹមថ្នាក់ឃុំដោយគ្រាន់តែសរសេរកិច្ចសន្យាផ្ដិតស្នាមមេដៃភាគីទាំងសងខាងតែប៉ុណ្ណោះនេះគឺជាអំពើខុសពីច្បាប់មួយដែលច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារទោះបីជាប្ដីប្រពន្ធគ្មានសំបុត្រអាពាហ៍ពិពាហ៍ក៍ដោយក៏ត្រូវលែងលះនៅតុលាមានតែតុលាការតែប៉ុណ្ណោះអាចផ្ដាច់និតិសង្វាស់រវាងប្ដីនឹងប្រពន្ធបាន។លោកបន្តថាអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវ ផ្ដល់ការប្រឹក្សាយោបល់រកយុត្តិធម៌ដល់ស្រ្តីរងគ្រោះដោយហិង្សាក្នុងគ្រួសារនៅពេលលែងលះ។(ដោយកញ្ញាមួនធារី )

អ្នកជិតខាងគឺជាសាក្សីដ៍សំខាន់ក្នុងការដោះស្រាយករណី​ហិង្សាក្នុងគ្រួសារ

japan 2006 2007 1200650160 stop domestic violenceលោកអនុសេនីយ៍ឯក ហេង ឃុយ នាយប៉ុសរដ្ឋបាលនគរបាលឃុំព្រៃចារថា អ្នកជិតខាង គឺជាសាក្សីសំខាន់មួយក្នុងការដោះស្រាយករណីហិង្សាក្នុងគ្រួសារ ដោយ​សារ​អ្នកជិតខាងជាអ្នកដែលដឹងរឿងច្បាស់ថាតើកត្តាអ្វីខ្លះទើប

អាន​បន្ត...

អាជ្ញាធរមូលដ្ឋានត្រូវ​ចេញសេចក្តីសម្រេចរដ្ឋបាលការពារជនរងគ្រោះដោយហិង្សារក្នុងគ្រួសារ

 Violence 100816ក្រុមប្រឹក្សារសង្កាត់សំបួរមាសថា ក្នុងករណីចាំបាច់អាជ្ញាធរមូលដ្ឋាន នឹងចេញសេចក្តីសម្រេចរដ្ឋបានដើម្បីការពារ និងហាមឃាត់ជនបង្ករ មិនឲ្យចូលមកជិត​ជន​រងគ្រោះ ដើម្បីការពារសុវត្ថិភាពដល់ជនរងគ្រោះ

អាន​បន្ត...

សមត្ថកិច្ចមានតួនាទីនិងភារកិច្ចទប់ស្កាត់និង​ការពារជនរងគ្រោះពី​អំពើ​ហិង្សាក្នុងគ្រួសារ

Article 16B Management of drugs use 2លោកវរៈសេនីយត្រី ប៉េង ចាន់វុធ អធិការរងផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម​ បានឲ្យវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHZ ថា សមត្ថកិច្ចមានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការទប់ស្កាត់

អាន​បន្ត...

ខេត្តកំពង់ចាមមានហិង្សាតែ២ករណីតែប៉ុណ្ណោះដែលបញ្ជូនទៅតុលាការនៅឆ្នាំ២០១៨

38615024 1748881278564449 8731508512351322112 nខេត្តកំពង់ចាមមានហិង្សាតែ២ករណីតែប៉ុណ្ណោះដែលបញ្ជូនទៅតុលាការនៅឆ្នាំ ២០១៨ លោកវីរៈសេនីយឯក ចាន់ ហោ អនុប្រធានផែនការងារនគរបាលព្រហ្មទណ្ឌ បានលើកឡើងថា នៅក្នុងឆ្នាំ២០១៨នេះ

អាន​បន្ត...

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf