អំពើហិង្សាក្នុងគ្រួសារទាំងឡាយណាដែលចូលជាបទល្មើស ព្រហ្មទណ្ឌត្រូវផ្ដន្ទាទោសដោយយោងតាមច្បាប់ព្រហ្មទណ្ឌ


លោកប៉េង ចាន់វុធ អធិការរងក្រុងកំពង់ចាមថា អធិការក្រុងកំពង់ចាម យោងតាមក្រមព្រហ្មទណ្ឌអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធឬអនីតិសង្វាសជនប្រព្រឹត្តត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។

 

ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចកាពារជនរងគ្រោះ ជំពូក ទី ៦មាត្រា ៣៣បានចែងថា រដ្ឋ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ទូទាំងប្រទេសបានយល់ជ្រួតជ្រាបអំពីបញ្ញត្តិនៃច្បាប់នេះ ជាពិសេសអំពីការ ទទួលខុសត្រូវក្នុងគ្រួសារ ការគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីលើកស្ទួយតម្លៃគ្រួសារខ្មែរ សីលធម៌ សុជីវធម៌ ការរស់នៅ ការថែរក្សា និងការអប់រំគ្រួសារ របៀបដោះស្រាយទំនាស់ដោយអហិង្សា និង សន្តិវិធីព្រមទាំងណែនាំអោយយល់ពីវិធានការទាំងឡាយក្នុងការទប់ ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារដល់ជនរងគ្រោះ។


បន្តក្នុងការចុះផ្សព្វផ្សាយច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះនៅសង្កាត់ទាំង៤ក្នុង ក្រុងកំពង់ចាម ដោយសហការណ៏ជាមួយកិច្ចការនារីក្រុងកំពង់ចាម ប៉ូលីប៉ុស និងអាជ្ញាធរ មូលដ្ឋានផ្សេងទៀត។

 លោក ប៉េង ចាន់វុធបានបន្តថា អធិការក្រុងនឹងសហការណ៏ជាមួយកិច្ចការនារីក្រុងនិងប៉ូលីសប៉ុសចុះធ្វើការផ្សព្វផ្សាយបន្តែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់ទប់ស្កាត់អំពើហិង្សានិងហ៊ានរាយការណ៏មកកាន់អាជ្ញាធរឲ្យជួយអន្តរាគមន៏នៅពេលដែលមាន ហិង្សាក្នុងគ្រួសារកើតឡើងជម្រុញឲ្យស្ត្រីរកសេវាផ្នែកច្បាប់ និងយល់ដឹងពីកំរិតទោសទណ្ឌអំពីការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ដើម្បីកាត់បន្ថយការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារនៅតាមមូលដ្ឋាន។

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf