ជម្រកសុវត្តិភាពសម្រាប់ស្រ្តីរងគ្រោះ ដោយហិង្សាក្នុងគ្រួសារគឺផ្ទះរបស់អាជ្ញាធរ

BNM 14 11 2015 NEWS 10 TWB010814violencegeneric fct1025x768x53.0 ct677x380

លោកស្រី ញ៉ែម សុផាត កិច្ចការនារីឃុំផ្ដៅជុំ ថា ស្រ្តីដែលរងគ្រោះដោយហិង្សាក្នុងគ្រួសារ ត្រូវតែទទួលបានជម្រកសុវត្តិភាពដើម្បីការពារខ្លួនឯងនិងកូន ប៉ុន្តែជាទូទៅ ជម្រកសុវត្តិភាពភាគច្រើនគឺនៅផ្ទះរបស់អាជ្ញាធរភូមិ ផ្ទះរបស់កិច្ចការនារីឃុំ ឬអាជ្ញាធរឃុំ។


លោកស្រី ញ៉ែម សុផាត បន្តថា បន្ទាប់ពីមានការអន្តរាគមន៏ពីអាជ្ញាធរមូលដ្ឋានស្រ្តីរងគ្រោះត្រូវការជំរកសុវត្តិភាព ដើម្បីការពារសុវត្តិភាពរបស់ខ្លួនផ្ទាល់នឹងកូន ។លោកស្រីបន្តថា អាជ្ញា ធរមានតួនាទីត្រូវយកចិត្តទុកដាក់ និងផ្ដល់អាហារហូបចុក ថវិការ និងការពារសុវត្តិភាពដោយ មន្រ្តីនគរបាល ដើម្បីឲ្យស្រ្តីមានទំនុកចិត្តថាមានអាជ្ញាធរជួយគាំទ្រស្រ្តីរងគ្រោះដោយអំពើ ហិង្សាក្នុងគ្រួសារជានិច្ច។


នៅក្នុងឃុំផ្ដៅជុំ ស្រុកកងមាសមានការករណីអំពើហិង្សាក្នុងគ្រួសារចំនួនបីករណី ប៉ុន្តែមិនធ្ងន់ ធ្ងរនោះទេ អាជ្ញាធរបានដោះស្រាយបានទាន់ពេលវេលា និងអប់រំនែនាំឲ្យត្រលប់ទៅផ្ទះវិញ ហើយរហូតដល់ពេលនេះ មិនដែលប្រើប្រាស់អំពើហិង្សាទៀតនោះទេ។

(កញ្ញាមួនធារី )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf