ព័ត៌មាន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារចុះពង្រឹងសមត្ថភាពក្រុមការងារស្រ្តីនៅ ស្រុកបាធាយ

photo 2018 10 26 09 17 36

ដោយ៖ សម ផល្លា

ដើម្បីអនុវត្តការងារស្រ្តីនិងកុមារកាន់តែមានគុណភាព និង ប្រសិទ្ធភាពនៅតាមមូលដ្ឋានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារថ្នាក់ខេត្តដឹកនាំដោយលោកជំទាវលន់សូមានី​ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តបានចុះទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំខែកិច្ចការស្រ្តីនិងកុមារថ្នាក់​ស្រុកដែលប្រារព្វធ្វើនៅសាលាស្រុកបាធាយថ្ងៃ២៥តុលា។


មានប្រសាសន៏នៅក្នុងកិច្ចប្រជុំលោកជុះទាវលន់សូម៉ានីមានប្រសាសន៏ថាតំណាងកិច្ចការស្រ្តីនិងកុមារនៅថ្នាក់ស្រុក ឃុំគឺជាថ្នាក់ដឹកនាំដែលនៅជិតប្រជាពលរដ្ឋអាចដឹងពីទុកលំបាកនិងតម្រូវការចាំបាច់របស់គាត់មុនគេដូចនេះចាំបាច់ ត្រូវខិតខំបំពេញការងារ​បំរើប្រជាពលរដ្ឋអោយបានល្អមានគុណភាពនិងតម្លាភាព។

 

លោកជំទាវមានប្រសាសន៏បញ្ជាក់ថាប្រសិនបើកិច្ចការណាដែលមិនអាចដោះស្រាយបានត្រូវធ្វើរបាយការណ៏ជូនថ្នាក់ ស្រុកឬថ្នាក់​ខេត្តដើម្បីរកដំណោះស្រាយអោយបានទាន់ពេលវេលា។នៅក្នុងកិច្ចប្រជុំលោកជំទាវក៏បានណែនាំពីរបៀបធ្វើកំណត់ហេតុនិងរបាយការណ៏ប្រចាំខែដើម្បីងាយស្រួលក្នុងការមើលនិងអោយ​​​ បានត្រឹមត្រូវតាមបែបបទការងារ។

photo 2018 10 26 09 17 05
បន្ទាប់ពីកិច្ចប្រជុំលោកជំទាវបានដឹកនាំសមាជិកគណៈកម្មាធិការនិងអាជ្ញាធរស្រុកឃុំចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្រីក្រជួបការ លំបាកចំនួន២គ្រួសារនិងនាំយកគ្រឿងសម្ភារ បរិភោគរួម ថវិការមួយចំនួនផ្តល់ជូនដល់ដៃក្នុងនោះមាន លោកយាយឈ្មោះ ប៉ោ យង់ អាយុ ៨៦ឆ្នាំ រស់នៅភូមិមេព្រីង ឃុំមេព្រីងទទួលបានអង្ករ ២០គីឡូក្រាម, ត្រីខ ០១យួរ, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីវអ៊ីវ១យួរ, ប្រេងឆា ០១លីត្រ និងថវិកា ២២ម៉ឺន ។ ឈ្មោះ ទិត្យ អុក ភេទ ស្រី អាយុ ៦៧ឆ្នាំ (ស្រ្តីមេម៉ាយ មានកូន និងចៅ ០៦នាក់ក្នុងបន្ទុក) រស់នៅភូមិទំនប់លើ ឃុំទំនប់ ទទួលបាន អង្ករ ២០គីឡូក្រាម, ត្រីខ ០១យួរ, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប្រេងឆា ០១លីត្រ និងថវិកា១៥ម៉ឺនរៀល ។

ប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារទទួលបានអំណោយពីសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៏សាខាខេត្តកំពង់ចាម

គណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៏ខេត្តកំពង់ចាមសហការជាមួយអាជ្ញាធរខេត្តស្រុក និងឃុំមានជ័យដឹកនាំដោយលោកជំទាវស្រីគឹមឆយតំណាងរាស្រ្តខេត្តកំពង់ចាមបានចុះសួរសុខទុក្ខនិងនាំយកសំភារៈ ថវិការមួយចំនួនជូនប្រជាពលរដ្ឋជួបការលំបាកចំនួន២គ្រួសារនាថ្ងៃសៅរ៍ទី២០តុលានៅឃុំមានជ័យស្រុកស្រីសន្ធរ ។

 

លោកជំទាវ ស្រី គឺមឆយមានប្រសាសន៏ថាបន្ទាប់ពីទទួលបានរបាយការណ៏ពីអាជ្ញាធរឃុំមានជ័យតាមរយៈអាជ្ញាធរ ស្រុកស្រីសន្ធរថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៏ខេត្តសហាការជាមួយអាជ្ញាធរខេត្ត ស្រុកនិងឃុំបានចុះសួរសុខទុក្ខនិងនាំយកថវិការនិងសំភារៈប្រើប្រាស់មួយចំនួនមកជូនដល់ទីកន្លែងតែម្តង។

 

លោកជំទាវបន្តទៀតថាអំណោយដែលបានយកមកនៅពេលនេះថ្វីត្បិតតែមានចំនួនតិចតួចប៉ុន្តែអាចជួយសម្រាល ជីភាពគ្រួសារ បានមួយរយៈ។


លោកជំទាវបញ្ជាក់ថាៈ អំណោយថ្ងៃនេះមានសភារៈ គ្រឿងឧបភោគបរិភោគនិងថវិការចំនួន៧៥០.០០០៛ជូន ប្រជាពលរដ្ឋជូបការលំបាកចំនួន២គ្រួសារនៅឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាម។ក្នុងនោះថវិកាខេត្តចំនួន១០ ម៉ឺននិងសភារៈមួយចំនួនសាខាសមាគមនារីថវិកា ៦០ម៉ឺន និង ថវិការអនុសាខាកាកបាទក្រហមស្រុក ស្រីសន្ធរចំនួន ៥ម៉ឺន។ ចំណែកគ្រួសារ ក្រីក្រដែលត្រូវទទួលបានអំណោយមានទីមួយឈ្មោះលោកយាយប៊ុនយានអាយុ៧៥ឆ្នាំមាន ចៅស្រីប្រុសចំនួន៤នាក់ក្នុងបន្ទុករស់នៅភូមិមាន់១០ឃុំមានជ័យនិងគ្រួសារទីពីរឈ្មោះអុន ប៉ោង អាយុ ៤៤ឆ្នាំ ជាស្រ្តីមេម៉ាយមានជំងឺរ៉ាំរ៉ៃ កូនក្នុងបន្ទុកមួយនាក់រស់នៅភូមិវាលឃុំមានជ័យ។(សមផល្លា )

គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារគ្រោងរៀបចំការប្រជុំថ្នាក់ឃុំនៅឆ្នាំ២០១៩

photo 2018 10 18 16 21 02

ដោយ៖ សម ផល្លា

ដើម្បីពង្រឹងគុណភាពនិងបង្កើនសមត្ថភាពថ្នាក់ដឹកនាំស្រ្តីនៅមូលដ្ឋានក្នុងការអនុវត្តការងារស្រ្តីនិងកុមារអោយមាន ប្រសិទ្ធភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តគ្រោងនឹងរៀបចំអោយមានកិច្ចប្រជុំនៅតាមឃុំ នេះជាការលើកឡើងរបស់លោកជំទាវ លន់ សូម៉ានី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះ យោបល់ស្រ្តីនិងកុមារខេត្តកមពង់ចាម ។


លោក ជំទាវលន់សូម៉ានីមានប្រសាសន៏បែបនេះនៅក្នុងកិច្ចប្រជុំការងារពិគ្រោះយោបល់ស្រ្តីនិងកុមារ នៅសាលាស្រុក កោះសូទិននាព្រឹកថ្ងៃសុក្រទី ១៨តុលា។

 

នៅក្នុងកិច្ចប្រជុំលោកជំទាវក៏បានលើកឡើងផងដែរពីសកម្មភាពអនុវត្តការងាររបស់សមាជិកក្រុមការងារនៅថ្នាក់ ស្រុកនិងឃុំដែលបានខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ។

 

ជាមួយនេះដែរលោកជំទាវក៏បានជួយកែសម្រួលរបៀបរបរធ្វើរបាយការណ៏និងកំណត់ប្រជុំប្រចាំខែឬត្រីមាសដើម្បី ងាយស្រួលក្នុងការពិនិត្យមើលនិងរកដំណោះស្រាយ។


បន្ទាប់ពីកិច្ចប្រជុំ ថ្នាក់ដឹកនាំគណៈកម្មាធិការថ្នាក់ខេត្តនិងស្រុកក៏បាននាំយកអំណោយជូនដល់គ្រួសារក្រីក្រកំពុងជួប ការលំបាកចំនួន២គ្រួសារ ក្នុងនោះគ្រួសារមានលោកយាយ ជិន ញ៉ អាយុ ៦៥ឆ្នាំ រស់នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិនទទួលបានអង្ករ២០គីឡូក្រាម, ត្រីខ ០១យួរ, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីវអ៊ីវ ០១យួរ និងថវិកា ១៥ម៉ឺនរៀល។


លោកស្រី ជី ផល្លី អាយុ ៣៥ឆ្នាំ (ជាស្រ្តីមេម៉ាយកូន៥នាក់ក្នុងបន្ទុក) រស់នៅភូមិចុងព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ទទួលបាន អង្ករ ២០គីឡូក្រាម, ត្រីខ ០១យួរ, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីវអ៊ីវ០១យួរ និងថវិកា២៥ម៉ឺនរៀល។

ថ្នាក់ដឹកនាំមន្រី្តរាជការខេត្តកំពង់ចាមប្រមាណជិត ៦០០ នាក់ ចូលរួមគោរព វិញ្ញាណក្ខ័ន្ត ព្រះបរមរតនកោដ្ឋ

ដោយ៖ សម ផល្លា

ខេត្តកំពង់ចាម បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ត ព្រះបរមរតនកោដ្ឋគ ម្រប់ខួប ៦ឆ្នាំ នៅបរិវេណ មុខសាលាខេត្ត នាព្រឹកថ្ងៃ ចន្ទ័ទី ១៥ ខែតុលា ដែលមានអ្នកចូលរួមជាថ្នាក់ដឹកនាំ មន្រ្តីរាជការកងកំលាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ប្រមាណជិត ៦០០នាក់ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នេះបើតាមការអោយដឹងពីលោក នួន ណុយ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត។

 

លោក នួន ណុយ បានអោយដឹងថាពិធីគោរពពវិញ្ញាណក្ខ័ន្តព្រះបរមរតនកោដ្ឋនៅពេលនេះគឺគោលបំណងដើម្បីក្នុង ការតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមចំពោះព្រះបរមរតនកោដ្ឋដែលបានបូជាព្រះកាយគ្រប់បែបយ៉ាង ជូនជាតិមាតុភូមិនិងប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គ។


លោក នួន ណុយ បញ្ចាក់អោយដឹងថាក្រៅពីពិធីគោរពវិញ្ញាណព្រះបរមរតនកោដ្ឋអាជ្ញាធរខេត្តបានធ្វើការណែនាំ ដល់បណ្តាគ្រប់ទីវត្តអារាមនិងគ្រប់ក្រុងស្រុកត្រូវរៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខ័ន្តរបស់ព្រះបរមរតនកោដ្ឋផងដែរ ៕

 

សត្វព្រៃនៅតែមានដាក់លក់ ក្រោយសមត្ថកិច្ចចុះបង្ក្រាបនៅស្រុកបាធាយ

គិតត្រឹមថ្ងៃ១៤ ខែកញ្ញានេះ សកម្មភាពដាក់លក់សត្វព្រៃក្នុងទីផ្សារ នឹងតាមផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ចាម នៅតែ បន្តមានតាំងលក់ជាប្រក្រតី ទោះបីកម្លាំងចម្រុះថ្នាក់ខេត្តចុះធ្វើការបង្ក្រាបការតាំងលក់សត្វព្រៃ នៅក្នុងស្រុកបាធាយ នៅថ្ងៃទី២៩ ខែសីហា ក៏ដោយ ។ យ៉ាងណាក៏ដោយមន្ត្រីជំនាញ អះអាងថាខ្លួន នឹងខិតខំលុបបំបាត់ ជាបន្តបន្ទាប់ ។


ក្រុមសង្គ្រោះសត្វព្រៃថា មន្ត្រីជំនាញបានធ្វើការចុះបង្ក្រាបជាបន្តបន្ទាប់ តែតាមអាហារដ្ឋាន នឹងនៅតាមទីផ្សារមួយ ចំនួនក្នុងខេត្តកំពង់ចាម នៅតែបន្តមានការតាំងលក់សត្វព្រៃដដែរ ព្រោះអាជ្ញាធរអនុវត្តតែវិធានការអប់រំ គ្មានការដាក់ វិធានការតឹងរឹងផាកពិន័យតាមច្បាប់ ហើយខ្លះទៀតមានការអន្តរាគមន៍ពីអ្នកមានឥទ្ធិពលមួយចំនួននោះ ធ្វើអោយ ជនល្មើសមិនរាងចាល ។

សមាជិកក្រុមសង្គ្រោះសត្វព្រៃថា “រាលការបង្រាមបទល្មើសនីមួយៗសូមអោយមាន ការអនុវត្តច្បាប់ ដូចជា ការផាកប្រាក់ពិន័យ កាអនុវត្តទោសគាត់នឹង អោយមានការតឹងរឹង តាមច្បាប់ដែលបានចែង បើយើងគិតតែពីអ្នក នេះអ្នកធំ អ្នកនេះអ្នកតូច អ្នកនោះអ្នកមាន អ្នកនេះអ្នកក្រ ហើយមានការអន្តរាគន៍ ចឹងជនល្មើសគាត់មិនរាងចាលទេ នៅតែបន្តទៀតចឹងហាស៎  ” ។


អ្នកលក់សត្វព្រៃក្នុងផ្សារនៅក្រុងកំពង់ចាមមួយរូបសុំមិនបញ្ចេញឈ្មោះ ថាលោកស្រីមាលក់លក់ សាច់ជ្រូកព្រៃ នឹងអណ្ដើកស្រែ ជាដើម។ សាច់ជ្រូកព្រៃដែលលោកស្រីធ្វើការតាំងលក់នេះនាំចូលពីខេត្តរតនគីរីមក ចំណែកអណ្តើក គឺទទួលទិញពីអ្នកស្រុក មួយចំនួនក្នុងខេត្ត នឹងខេត្តដទៃទៀត ។


លោកស្រីថា មិនដែលមានសម្ថកិច្ចចុះមកហាមឃាត ឬណែនាំនោះទេ “លក់ចឹងអត់អីផង ដូចជាមិនមានអីទេ មិនដែលមានអ្នកណាថាអីផង ចេះតែលក់ៗទៅ ” ។


លោក សាមឿន ប្រធានសហគមន៍ជាលា ស្រុកបាធាយ បានមានប្រសាសន៍ថា ការដាក់សត្វព្រៃ ដូចជាពោះវែក ព្រោះសាំងសឿល ឆ្មាព្រៃ នឹងសត្វស្លាបជាច្រើនផ្សេងទៀត នៅតែបន្តដាក់លក់ ព្រោះប្រភេទសត្វទាំងនេះ លក់បាន តម្លៃថ្លៃ ។ លោកថា សត្វពោះមួយគីឡូអាចបាន២០$ ទៅ៤០$ ឯណោះ លោកថាសត្វទាំងនេះភាគច្រើនពួកគាត់ ចេញឆ្លុះរកនៅពេលយប់ បានមកលក់ពេលថ្ងៃ នឹងខ្លះទៀតទិញបន្តពីកន្លែងផ្សេងៗ ។


លោកបន្តថា អាជ្ញាធរហាក់គ្នានចំណាត់ការផ្លូវច្បាប់ណាមួយចំណោះអ្នកលក់ទេ ទោះសហគមន៍បានលើកសំណើនេះ​​​​ ជាច្រើនលើកហើយក៏ដោយ ។ លោកថា អ្នកលក់សត្វព្រៃខុសច្បាប់ មិនមានភាពភ័យក្លាច ចំពោះអាជ្ញាធរមូលដ្ឋាន នោះទេ លោកថា “ថ្ងៃមុនគេហៅខ្ញុំទិញ ខ្ញុំក៏ហៅគេមកប្រាប់ថា ឈប់លក់ទៅវាខុសច្បាប់ប្រយ័ត្នគេចាប់ តែពួកគាត់ប្រាប់ខ្ញុំវិញថា អត់អីទេអោយតែសាំងគេ (សមត្ថកិច្ច) ពីរបីលីតទៅ រួចហើយ ” ។


លោក លុយ សុឆេ មេប៉ុស្តិ៍ឃុំជាលា ទទួលស្គាត់ថា កាលួចលាក់ដាក់លក់សត្វព្រៃនៅតែបន្តកើតមាន បន្ទាប់ពីកម្លាំង ចម្រុះខេត្តធ្វើការបង្ក្រាប តែលោកអះអាងកម្លាំងរបស់លោក គ្នានទង្វើទាមទារយកលុយឬសាំងនោះទេ។ លោកបន្តថា កម្លាំងរបស់លោក តែងតែធ្វើការខាតខ្លួនបញ្ចូន អ្នកលក់ទាំងនេះទៅអប់រំជាច្រើនលើកច្រើនសារតែហាក់មិនរាងចាល ។
លោកថា “ខ្ញុំចាប់រហូតនឹង អាអ្នកលក់នឹងមុខអាដែលៗ តែប៉ុន្មានអ្នកនឹង .... ចឹងបានខ្ញុំចេះតាថា បើចាប់ ចាប់ដាក់គុកម៉ងទៅ បានវារាង បើចាប់ធ្វើមកិច្ចសន្យា ធ្វើកិច្ចសន្យា ហើយត្រឡប់មកវិញ ចឹងនៅតែលក់ចឹង  ” ។

វិទ្យុជាតិភ្នំប្រុសភ្នំស្រី យើងមិនអាចសូមការបំភ្លឺរឿងនេះពីនាយខណ្ឌរដ្ឋបាលព្រៃឈើរខេត្តកំពង់ចាមបានទេ ដោយលោកថា រវល់ ។


លោកវរសេនីយឯក ស្រេង ធារី នាយការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការរដ្ឋាននគបាល ខេត្តកំពង់ចាម បានប្រាប់អោយដឹង ថាក្រោយចាត់វិធានាករអប់រំជាច្រើនលើកច្រើនសារមក ស្នងការនឹងចាត់វិធានការ តឹងរឹងតាមផ្លូវច្បាប់ ចុះបង្ក្រាមតែម្តង ចំពោះអ្នកជួយដូរ នឹងតាំលក់សត្វព្រៃខុច្បាប់ ។


លោកថា កាលពីថ្ងៃ២៩ ខែសីហាកន្លងទៅ កន្លាំងចម្រុះខេត្តដែលដឹកនាំដោយ ឯឧត្តម កែវ ណារិទ្ធ អភិបាលរងខេត្ត នឹងមានការសម្របសម្រួលពីលោក ហួត រិទ្ធី ព្រះរាជអាជ្ញា នៃឯយ្យការអបសាលាដំបូងខេត្ត ចុះធ្វើធ្វើការបង្ក្រាបនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងឃុំជាលា ស្រុកបាធាយ ដោយដលហូតបានវត្ថុតាមសត្វព្រៃ មួយចំនួន នឹងឃាតខ្លួនជនសង្សៃម្នាក់ផងដែរ ។


លោកថាក្រោយសួរនាំទើបដឹងថា គាត់មិនមែនជាម្ចាស់ទីទាំងលក់សត្វទេ គាត់គ្រាន់តែជាអ្នកមកមើលទើបធ្វើការអប់រំនឹងដោះលែងនៅនឹងកន្លែង ។ លោក បានឲ្យដឹងដែរថាថា សមត្ថកិច្ច បានរឹបអូសសត្វព្រៃមួយចំនួន រួមមាន ពស់សង់សឿ៥ក្បាល, ពស់វែកក្របី២ក្បាល និងពស់វែកស្រងែ១ក្បាល សត្វសម្បកត្រពាំង៥ក្បាល និងសត្វខ្វែក ១១ ក្បាលផងដែរ។
photo 2018 09 18 11 40 12

លោកវរសេនីយឯក ស្រេង ធារី បញ្ចាក់ថា “យើងឈប់អោយគាត់លក់ តែបើគាត់នៅមានលក់ទៀត យើងនឹងចាត់វិធានការច្បាប់តែម្តង ” ។
លោក ឡេង សេងហាន មន្ត្រីអង្កេតនៃសមាគមន៍អាដហុកកំពង់ចាមថា ចំណាត់ការរបស់អាជ្ញាធរហាក់មិនមិនសូវមានប្រសិទ្ធិភាពទេ។ លោកថា ដើម្បីអនុវត្តទប់ស្កាត់ការជួញដូរសត្វព្រៃអោយមានប្រសិទ្ធិភាព អាជ្ញាធរគួរ បង្កើនការសហការជាមួយប្រជាពលរដ្ឋ សហគមន៍ គ្រប់ភាគីពាក់ព័ន្ធ នឹងបង្កើនការអនុវត្តច្បាប់អោយមានប្រសិទ្ធិភាព ។

 

ច្បាប់ស្ដីពីព្រៃឈើឆ្នាំ២០០២ មាត្រា៤៩ ចែងថា ហាមឃាត់ដាច់ខាតរាល់សកម្មភាពបរបាញ់ យាយីបំផ្លាញសត្វព្រៃគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការនាំចេញនាំចូល ៕

ប្រជាពលរដ្ឋ១៦គ្រួសារ នៅឃុំហាន់ជ័យ ត្រៀមរុះរើផ្ទះដោយសារបាក់ច្រាំងទន្លេ

image001កំពង់ចាម៖ បើតាមការឲ្យដឹងពីអាជ្ញាធរឃុំហាន់ជ័យថា ច្រាំងទន្លេនៅក្នុងភូមិមាន់ហើរ កំពុងតែបាក់ស្រុត ដែលធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋ16គ្រួសារប្រឈមនឹងការរុះរើចេញ ខណៈ កំពស់ទឹកទន្លេរមេគ្គងនៅតែបន្តឡើង។

អាន​បន្ត...

អាជ្ញាធរកំពុងបន្តបង្រ្កាបបទល្មើសនេសាទត្រីនៅរដូវ​ហាម​ឃាត់​ក្នុងខេត្តកំពង់ចាម

222photo 01កំពង់ចាម៖ កម្លាំងសមត្ថកិច្ចចម្រុះបានបើកយុទ្ធនាការបង្ក្រាបបទល្មើសនេ​សាទ​ត្រី​ខុស​ច្បាប់​ នៅរដូវបិទនេសាទ ឆ្នាំ​២០១៨នេះ បានចំនួន៤២ករណី ព្រមទាំងបានដុតបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ជាច្រើន

អាន​បន្ត...

មនុស្សចំនួន៤៧នាក់ ត្រូវពស់ចឹកអំឡុងទឹកជំនន់នៅខេត្តកំពង់ចាមក្នុង​ឆ្នាំ​២០១៨​នេះ​

កំពង់ចាម៖ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមបានឲ្យដឹងថា នៅអំឡុងពេលទឹកជំនន់ក្នុង ខែកក្កដា​ និងសីហានេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងគ្រោះត្រូវបានសត្វពស់ចឹកជាបន្តបន្ទាប់

អាន​បន្ត...

មន្ត្រីអគ្គិសនីកំពុងបន្ត​ដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋ​ខេត្តកំពង់ចាម

photo 2018 06 27 11 05 33លទ្ធផលនៃ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិសនី ខេត្ត​កំពង់ចាម ​រហូត​មក​ដល់​ល្ងាច ថ្ងៃ​អង្គារ៍​14 កើត ខែ​បឋម​សា​ឍ ឆ្នាំច សំរឹ​ទ្ទសក័ ព​.​ស 2562 ត្រូវ​នឹង​ថ្ងៃទី​26 ខែមិថុនា ឆ្នាំ​2018 នេះ 

អាន​បន្ត...

មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម​ប្រជុំ​ពង្រឹងគុណភាព​ផលិត​កម្មវិធី​វិទ្យុ

34321922 2064379293827977 4082208849677778944 nមន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម​ការិយាល័យ​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ នេះ​បាន​បើ​កិច្ចប្រជុំ​ពង្រឹង​គុណភាព​ការផលិត​កម្មវិធី​វិទ្យុ​ក្រោម​ការដឹកនាំ​ម​ផ្ទាល់​ពី​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​។​

អាន​បន្ត...

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf