ដំណើរការពង្រីកបណ្តាញអគ្គីសនី តាមជនបទ



អ្នកស្រីឆៃលឹមមានវ័យជាង៤០ឆ្នាំរស់នៅក្នុងភូមិ ឃុំទ្រានស្រុកកំពង់សៀមបានថ្លែងថាអ្នកស្រីទទួលបានភ្លើងអគ្គីសនីប្រើប្រាសបានជាង២ឆ្នាំមកហើយ។ដោយសារតែអាជ្ញាធរខេត្តស្រុកឃុំបានខិតខំយកចិត្តទុកដាក់ជំរុញ ពង្រីកបណ្តាញអគ្គិសនីក្នុងឃុំនិងបញ្ចុះតថ្លៃអគ្គិសនីឲ្យមកនៅកម្រិតទាប ដើម្បីលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។

អ្នកស្រីវ៉ាតស្រីម៉ុមរស់នៅក្នុងភូមិទួលចំបកឃុំទ្រានបានលើកឡើងថាទោះបីអាជ្ញាធរ បានខិតខំយកចិត្តទុកដាក់ជំរុញ ពង្រីកបណ្តាញអគ្គិសនីមកដល់ឃុំយ៉ាងណាក្តី ក៏ប៉ុន្តែមមិនទានបានគ្រប់ភូមិនៅឡើយ សម្រាប់អ្នកស្រីនិងប្រជាពរដ្នមួយចំនួនទៀតនៅក្នុងភូមិមិនទាន មានភ្លើងប្រើប្រាសនៅឡើយដោយសព្វថ្ងៃ ប្រើប្រាសអាកុយដែល ដែលមានបញ្ហាប្រឈមដូចជា កន្លែងបញ្ចូលនៅឆ្ងាយ ចំណាយពេលវេលា និងថវិការច្រើន។អ្នកស្រីស្នើរសុំអាជ្ញាធរពាក់ព័ន្ធពង្រីកបណ្តាញអគ្គីសនីអោយទៅដល់ភូមិអ្នកស្រីនិងភូមិដទៃទៀតដែលមិនទានមានភ្លើងប្រើប្រាស់។

 

លោកម៉ែនសារុនមេឃុំទ្រានបានមានប្រសាន៍ថាឃុំទ្រានប្រជាពរដ្នជិត២ពាក់គ្រួសារទទួលបានភ្លើងប្រើប្រើសនៅសល់ជាង៤រយគ្រួសារទៀតមិនទានទទួលបានភ្លើងប្រើប្រាស។លោកមានប្រសាន៍បន្តែមទៀតថាពេលកន្លងទៅឃុំមានកិច្ចសព្រមព្រៀងបណ្តោះអាសន្ន នៅក្នុងសិក្ខាសាលាសមហរណកម្មផែនការ នៃកម្មវិធីវិនិយោគឃុំ ដែលប្រពឹត្តទៅថ្ងៃទី២០ខែឧសភាឆ្នាំ២០១៨រវាងឃុំទ្រាន និងក្រុមហ៊ុនអគ្គីសនីមេស្មាតផៅវើបានព្រមព្រៀងគ្នាជាបណ្តោះអាសន្នលើកិច្ចសហការអនុវត្តគម្រោងឫសកម្មភាពអិវឌ្ឍន៍អង្គភាពឃុំ សម្រាប់អនុវត្តក្នុងឆ្នាំ២០១៩។

ថ្នាក់ដឹកនាំខេត្តកំពង់ចាមបានខិតខំប្រឹប្រែង ជំរុញឲ្យមន្ត្រីអគ្គិសនី យកចិត្តទុកដាក់ ក្នុងការពង្រីកបណ្តាញអគ្គិសនីបន្ថែមទៀត ដើម្បីឲ្យភូមិដែលនៅសេសសល់ បានអគ្គិសនីប្រើប្រាស់ ខណៈនៅក្នុងខេត្តកំពង់ចាម មាន៩១៦ភូមិ ក្នុងនោះ មាន៨៧០ភូមិ ដែលមានភ្លើងអគ្គិសនីរដ្ឋប្រើប្រាស់ នៅសល់៤៦ភូមិទៀត មិនទាន់មានបានប្រើប្រាស់នៅឡើយ។

ធឹមសារ៉ន

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf