ការ​ផ្សព្វ​ផ្សាយ​ស្តី​ពី​គ្រោះ​មហន្ត​រាយ​ដោយ​ធម្ម​ជាតិដល់​ប្រជា​ពលរដ្ឋ​​

14269604 1133359570053614 1842581973 n

ការផ្សព្វផ្សាយ​និង​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យមាន​ចំណេះដឹង​ស្តីពី​ការបង្កា​រ​ពី​គ្រោះ​ធម្ម​ជាតិនានា​នៅ​រដូវវស្សា គឺជា​សកម្មភាព​ចាំ​បាច់​​បំផុត​​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ ​ត្រូវយក​ចិត្ត​ទុក​ដាក់​។​ ជា​រៀងរាល់ឆ្នាំ មាន​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​ជាច្រើន​បាន​កើតឡើង​និង បាន​ធ្វើឲ្យ ប៉ះ ពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ ខ្យល់ក​ន្រា្ត​ក់​ក៏​ជា​គ្រោះមហន្តរាយ​មួយ តែងតែកើតមានឡើង ហើយ​បាន​ធ្វើឲ្យ​ផ្ទះ​និង​ទ្រព្យសម្បតិ​ប្រជាពលរដ្ឋ​ត្រូវ​ខូចខាត​យ៉ាង​ដំណំ​។​

 

យ៉ាងណា​ក៏​ដោយ​ថ្វីត្បិតតែ​គេ​មិន​អាច​ទប់ស្កាត់​មិន​ឲ្យ​គ្រោះធម្មជាតិ​នានា​កើតឡើង​បាន ក៏​ប៉ុន្តែ​ប្រសិនបើ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ច្រើន​ស្តី​ពី​អាកាសធាតុ នោះ​ពួកគាត់​នឹង​មាន​ការ​យល់​ដឹង​ហើយ​អាច​បង្កា​ខ្លួន​ពី​បញ្ហា​នេះ​បាន​។​

​លោក​សុខ​ជា​អ្នករស់នៅ​ក្នុង​ឃុំ​មេ​ព្រីង​ស្រុក​បាធាយ បាន​ប្រាប់ថា រាង់រាល់ឆ្នាំ អាជ្ញាធរ​តែងតែបាន​ផ្សព្វផ្សាយ​តាមរយៈ​មេក្រូ​ឬ​បើក​ជា​វេទិការ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ជាប្រចាំ នៅ​ពេល​ចូល​ដល់​រដូវវស្សា ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​និង​ចេះ​បង្ការ​នៅពេល​មាន​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​កើតឡើង​។ លោក​ថា នៅ​ឆ្នាំ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ  អាជ្ញាធរ​ក៏​បាន​ផ្សព្វផ្សាយ តាម​វិទ្យុ​ទូរ​ស​ទ្សន៍ ក៏​ប៉ុន្តែ​លោក​មិនដឹងថា ប្រជាពលរដ្ឋ​អាច​ទទួលបាន​កម្រិតណា​នោះទេ​។​

​ចំណែក​លោក វ៉ា​ ជា​អ្នករស់នៅ​ក្នុង​ភូមិ​ន​និង​ឃុំ​ជាមួយគ្នា បានបញ្ជាក់​ថា ការផ្សព្វផ្សាយ​ប្រាប់​ពី​ការ​បំរែបំរួល​អាកាសធាតុ​ដល់​ប្រជាពលរដ្ឋ​ជា​សកម្មភាព​ចាំបាច់​ណាស់​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវធ្វើ ព្រោះ​ប្រជាពលរដ្ឋ​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ​ស្តីពី​បញ្ហា​នេះ​។​ក៏​ប៉ុន្តែ​លោក​ថា មកដល់ពេលនេះ  ប្រជាពលរដ្ឋ​ក៏​មាន​ការយល់ដឹង​ច្រើន បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​ហើយ​ធ្លាប់មាន​បទពិសោធន៍​ពី​ឆ្នាំមុនៗ​ផង​នោះ បាន​ធ្វើឲ្យ​ពួកគាត់​ចេះ​ត្រៀម​បង្ការ​ជា​ង​មុន​ថ្វី​បើ​ឆ្នាំនេះ នៅ​មិនទាន់មាន​ខ្យល់​កន្ត្រាក់​កើត​ឡើង​ក៏​ដោយ​។​

​បញ្ហា​នេះ ត្រូវបាន​លោក ហ៊ុល សំអាត​ភ្នាក់ងារ​ធនធានទឹក​ស្រុក​បាធាយ​បានឲ្យដឹងថា រយៈពេល​២​ឆ្នាំនេះ គ្រោះមហន្តរាយ​ដោយ​ខ្យល់​កន្ត្រាក់​មិនសូវមាន​នោះទេ បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១៥​។​លោក​ថា ថ្វី​ត្បិត​តែ​គេ​មិន​អាច​ទប់ស្កាត់​គ្រោះធម្មជាតិ​នានា​មិន​ឲ្យ​កើតមាន  ក៏ប៉ុន្តែ ការ​ផ្តល់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​បង្ការ​ខ្លួន​ពី​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់​គឺជា​រឿង​សំខាន់ ហើយ​មកដល់ពេលនេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​របស់​លោក​ក៏​មាន​ការយល់ដឹង​ច្រើន​ផង​ដែរ​ស្តីពី​បញ្ហា​នេះ​។​

​សូមបញ្ជាក់​ថា នៅ​ដើមឆ្នាំ​២០១៧​នេះ គ្រោះ​ធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​មិនទាន់​កើតមាន​នៅក្នុង​ខេត្ត​កំពង់ចាម​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀម​និង​បង្ការ​ជា​និច្ច​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​គណៈ​កម្ម​ការ​​គ្រោះមហន្តរាយ​ធម្មជាតិ​ខេត្ត​។​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តី​ពី​ការព្យា​ករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍ ​ដោយ​បញ្ជាក់​ឲ្យដឹងថា មាន​ហេតុការណ៍​ភ្លៀង​កក់ខែ អាច​នឹង​ធ្លាក់​ស្ទើរ​ទូ​ទាំង​ប្រទេស​។​ជាមួយគ្នានេះ ក្រសួង​​ធនធានទឹក ក៏​បាន​ស្នើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត ​ផ្គរ រន្ទះ និង​ខ្យល់​កន្ដ្រាក់ ​ដែល​អាច​កើតមាន​ឡើង​ នៅ​ពេល​មេឃ​រកកលនឹង​ភ្លៀង ពិសេស​តំបន់​វាលទំនាប់​៕

 

 

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf