តើប្រជាពលរដ្ឋត្រូវ​ដឹង​​និង​ត្រៀម​អ្វី​ខ្លះ​ដើម្បី​ទៅ​បោះ​ឆ្នោត​?​

TBP 030517

ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នឹងប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៧​ខាងមុខនេះ​។​ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជា​ដំណើរការ​ជ្រើសរើស​សភា​ឃុំ សង្កាត់​ដែល​មាន​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ពី ៥​នាក់ ទៅ ១១​នាក់ ផ្អែក​តាម​ប្រជាសាស្ត្រ និង​ភូមិសាស្ត្រ ដោយ​ប្រជាពលរដ្ឋ​នៃ​ឃុំ សង្កាត់​របស់​ខ្លួន តាមរយៈ​ការបោះឆ្នោត​ជា​សកល មាន​អាណត្តិ​៥​ឆ្នាំ ដោយ​សេរី ដោយ​ស្មើភាព សម្ងាត់ ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​នីតិវិធី​ដូច​មានចែង​ក្នុង​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់។ ​ដូច្នេះ​តើ​ប្រជាពលរដ្ឋ​ត្រូវ​មាន​អ្វីខ្លះ ដើម្បី​បោះឆ្នោត​បាន​?

​អ្នកស្រី ​ឡេង ឈើ មាន​វ័យ​៤៥​ឆ្នាំ រស់​នៅក្នុង​ឃុំ​ទ្រាន​ ស្រុក​កំពង់សៀម លើកឡើងថា ការបោះឆ្នោត​មាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​ជ្រើសរើស​អ្នកដឹងកនាំ​ដែល​ខ្លួន​ពេញចិត្ត។ ​ដូច្នេះ​ប្រសិន​យើង​មិន​បាន​ទៅ​បោះឆ្នោត​នោះ​ទេ​មាន​ន័យ​ថា​យើង​បាន​បោះបង់​សិទ្ធិ​ជា​ប្រជាពលរដ្ឋ​ក្នុង​ការចូលរួម​អភិវឌ្ឍន៍មូលដ្ឋាន​។ ​ហើយភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព និង​អភិវឌ្ឍ​ទៅបាន គឺ​អាស្រ័យ​លើ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​មាន​សមត្ថភាព និង​ឈ្លាសវៃ​។ ​ក្នុង​នោះ​ដែល​អ្នកស្រី បាន​ត្រៀម​ជា​ការ​ស្រេច​នូវឯ​សារ​មួយ​ចំនួន ដូចជា អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ និង​បណ្ណព័​ត៌មាន​ដើម្បីបំរើ​ឲ្យ​ការបោះឆ្នោត​ខាង​មុខនេះ​។​

​ប្រជាព​លរដ្ឋ​មួយ​រួប​ទៀត​លោក សុ​ភី វ័យ​៤៩​ឆ្នាំ​រស់នៅ​ក្នុង ឃុំ​ទ្រា​ដែលរ​នោះ​បាន​លើកឡើង​ដែរ​ថា ការបោះឆ្នោត​បាន​ខិតជិត​ឈាម​មកដល់​នាពេល​ខាងមុខ​នេះ ក្នុងនោះ​លោក និង​ប្រជាពល​រដ្ឋ​នៅក្នុង​មូលដ្ឋាន​បាន​ត្រៀម លក្ខណៈ​ជា​ស្រេច​ចាប់ តាំងពី​ថ្ងៃ​ចុះឈ្មោះ​បោះឆ្នោត និង​បាន​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​ត្រឹមត្រូវ​ហើយ​ដែរ ។​ប្រជាពល​រដ្ឋ​រូបនេះ​បានលើកឡើង​បន្តែមទៀត ប្រជាព​រដ្ឋ​គ្រប់​រួប​គួរតែ​ដឹង​ពេលវេលា​នៃ​ការបោះឆ្នោត និង​ត្រៀម​អត្ត​សញ្ញាណ​បណ្ណ​​​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការបោះឆ្នោត សម្រាប់​ប្រើ​នៅ​ថ្ងៃ​បោះឆ្នោត​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ​ត្រូវបាន​លោក នា​ត នី មេឃុំ​វាល​គ្រាល ឃុំ​ទ្រាន ស្រុក​កំពង់សៀម មានប្រសាសន៍​ថា ​ដោយ​សារ​តែការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នឹង​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។ ​ដូច្នេះ​ខាង​ឃុំ​បាន​ចាត់តាំង​ឲ្យ​ភូមិ​បង្កើន​នូវ​ការផ្សព្វផ្សាយ ដើម្បី​ចែករំលែក​ចំណេះដឹង ដល់​ប្រជាពល​រដ្ឋ​បាន​យល់ដឹង​អំពី​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ​-​សង្កាត់​និង​ការត្រៀម​ឯកសារ​មួយចំនួន​ដើម្បី​បោះឆ្នោត​បាន​។ ​ក្នុង​​នោះ​​ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត​។ ត្រូវ​ដឹង​ឲ្យបាន​ច្បាស់អំពី​លេខ​រៀង ឈ្មោះ លេខ​កូដ និង​ទីតាំង​ការរិយាល័យ​បោះឆ្នោត ដែល​មាន​បញ្ជាក់​ក្នុង​បង្កាន់ដៃ​បញ្ជាក់​ការចុះ​ឈ្មោះ​បោះឆ្នោត និង​ក្នុង​បញ្ជី​បោះឆ្នោត ដែល​បាន​ផ្សាយ ឬ​ក្នុង​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ដើម្បី​ងាយស្រួល​ក្នុង​ការបោះឆ្នោត​។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះឈ្មោះ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួច​ហើយ ប៉ុន្ដែ​ពុំ​បាន​ទៅ​បោះឆ្នោត គឺ​ធ្វើឲ្យ​បាត់សិទ្ធិ​របស់ខ្លួនឯ​ង ក្នុង​ការចូលរួម​អភិវឌ្ឍ​ឃុំ​-​សង្កាត់ និង​សង្គមជាតិ​។ ​ដើម្បី​មាន​ក្រុមប្រឹក្សាឃុំ សង្កាត់​មាន​សមត្ថ​ភាព​ និង​​ឈ្លាសវៃ ប្រជាពល​រដ្ឋ​គួរតែចូលរួម​បោះឆ្នោត​ទាំងអស់គ្នា តាម​លទ្ធិប្រជាធិបតេយ្យ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ស្មើរ​ភាព ដោយ​ចំពោះ និង​ដោយ​សម្ងាត់​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ប្រជាពលរដ្ឋ​នៅតែ​លើកឡើង​ថា​ដើម្បី​ចូលរួម​ជំរុញ​ឲ្យ​ដំណើរការបោះឆ្នោត​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ប្រកប​ដោយ​ភាពរលូន ក៏​ត្រូវ​ទាមទា​រឲ្យមាន​ការចូលរួម​ពី​អាជ្ញាធ​រ​និង​អង្ក​ការ​ដែល​ពាក់ព័ន្ធ ជួយផ្សព្វផ្សាយដល់​បងប្អូន​ប្រជាពលរដ្ឋបន្តែមទៀត អំពី​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​​ឃុំ​​សង្កាត់​អាណត្តិ​ថ្មី​នេះ​៕

 

សង្ខេបដោយ៖ លោក ធឹម សារ៉ន

 

 

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf