ខេត្ត​កំពង់ចាម​មាន​មណ្ឌល​សំចត​សម្រាប់​ជនអនាថា​គ្មាន​ទីពឹង​ស្នា​ក់​បណ្តោះអាសន្ន​


​លោកស្រី ប៉ិ ដា​រី អនុប្រធាន​ការិយាល័យ​សង្គមកិ​ច្ច​បាន​អោយដឹង​ថា ​ខេត្ត​កំពង់ចាម​មាន​មណ្ឌល​សំចត​មួយកន្លែង ដែល​ស្ថិតនៅ​ជាប់​មណ្ឌលកុមារ​កំព្រា​ខេត្ត សម្រាប់ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​ជន​ដែល​គ្មាន​ទីជម្រក​ច្បាស់លាស់ ដេក​នៅ​តាម​សំ​យ៉ាប​ផ្ទះ សួនច្បារ ទីសាធារណៈ មក​ស្នាក់​នៅ​ឲ្យបាន​សមរម្យ មាន​សុ​វត្តិភាព។

 30697652 2037880589811181 1254501638685589504 n

 

លោកស្រី ប៉ិ ដា​រី បន្តថា មណ្ឌល​សំចត​ត្រូវបាន​បង្កើតឡើង​ដាក់អោយ​ប្រើប្រាស់ នៅ​ថ្ងៃ​ទី​២៤​ខែ​មិនា​ឆ្នាំ​២០១៨​ក្នុង​គោល​បំណង​​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​ជន​ដែល​គ្មាន​ទីជម្រក​ច្បាស់លាស់​ដេក​នៅ​តាម​សំ​យ៉ាប​ផ្ទះ​ សួនច្បារ ​ទី​សាធារណៈ ​មាន​ទីជម្រក​ស្នាក់​នៅ​ឲ្យបាន​សមរម្យ មាន​សុ​វត្តិភាព និង​មាន​ការផ្គត់ផ្គង់​អាហារ​ហូបចុក​ដូចជា អង្ករ ត្រីខ មី គ្រឿងទេស និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ថែមទៀត​ផង​។


30623925 2037880609811179 7977034121681567744 n
​លោកស្រី ប៉ិ ដា​រី បាន​បញ្ជាក់ទៀតថា ​រាល់ថ្ងៃ​នេះ​មាន​ជនអនាថា​មក​ស្នាក់​នៅ​ចំនួន​ជាង​១០​នាក់​ក្នុង​មួយថ្ងៃ​ក្នុង​នោះ​ការ​ស្នាក់នៅ​និង​អាហារ​ហូបចុក​មិន​មាន​បង់​ថវិកា​នោះ​ទេ​។ ​អ្នកស្រី​បានអោយដឹង​ទៀត​ថា ​សព្វ​ថ្ងៃមន្ទីរ​សង្គមកិច្ច​សហកា​រ​ជាមួយ​អាជ្ញាធរ​ក្រុង អាជ្ញាធរ​សង្កាត់​និង​ប៉ូលីស​ប៉ុស្តិ៏​ធ្វើ​ការប្រមូ​ល​ក្រុម​ជន​អនាថា​ដែល​មិន​មាន​ជម្រក​ច្បាស់លាស់​មក​ស្នាក់នៅ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម​និង​ធានា​សុវត្ថិភាព​ជូន​ជនអនាថា​ផងដែរ​៕

 

ដោយ​កញ្ញា​ មួន​ ធា​រី

 

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf