អត្តសញ្ញាណប័ណ្ណគំរូចាស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨

អាជ្ញាធរខេត្តកំពង់ចាមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើងទៅ ពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីប្រញាប់រួសរាន់ទៅបំពេញបែបបទស្នើសុំដោយសារតែ អត្តសញ្ញាណបណ្ណខ្មែរគំរូចាស់ទាំងអស់នឹងត្រូវអស់សុពលភាពនៅត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ ២០១៨នេះបើតាមការឲ្យដឹងពីលោកវរៈសេនីយ៍ឯកខាំដែងនារតីប្រធានការិយាល័យអត្ត សញ្ញាណប័ណ្ឌខែ្មរ នៃស្នងការដ្នាននគរបាលខេត្តកំពង់ចាម។

លោកវរៈសេនីយ៍ឯកខាំដែងនារតីបានឲ្យដឹងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវទៅបំពេញ បែបបទស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនៅតាមមូលដ្ឋានរបស់ខ្លួនដោយសាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវសំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើតសៀវភៅគ្រូសារឬសៀវភៅស្នាក់នៅ។
លោកបានបន្តែមទៀតថា គិតចាប់ពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១២ ដល់បច្ចុប្បន្ននេះបានផ្តល់ អត្តសញ្ញាណប័ណ្ឌជូនប្រជាពលរដ្នបាន៧៤៩.៩៤៧នាក់។លោកបានបញ្ចាក់ថាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មីប្រញាប់ទៅធ្វើឱ្យបានគ្រប់ៗគ្នាដើម្បីធានានូវសិទ្ធសេរីភាព និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន៕(ដោយធឹមសារ៉ន)

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf