ម្ចាស់អាជីវកម្មផ្ទះសំណាក់ បន្ទប់ជួល ខារាអូខេ នឹងក្លឹបកម្សាន្ដត្រូវរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចក្នុងការលុបបំបាត់គ្រឿងញៀន


លោកវរសេនីយទោ យា ហួរ នាយរងការរិយាល័យប្រឆាំងជួញដូរគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ចាមថា ដើម្បីជម្រុញបន្ថែមដល់ ម្ចាស់អាជីវកម្មទាំងនោះឲ្យ យកចិត្តទុកដាក់ នឹងបង្កើនការសហការល្អជាមួយសមត្ថកិច្ច ស្នងការបានចុះផ្សាព្វផ្សាយ នឹងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មទាំងនោះ ទទួលខុសត្រូវចំពោះមុខច្បាប់ ។


លោកថា ពេលនេះនគរបាលចម្រុះបានចុះធ្វើបច្ចុប្បន្នភាពផ្ទះជួល បន្ទប់ជួល ដើម្បីផ្សព្វផ្សាយផែនការទប់ស្កាត់ នឹងបង្ក្រាប ដល់ម្ចាស់អាជីវកម្ម នឹងស្មើសុំការសហការ នឹងចែកលេខទូរស័ព្ទសមត្ថកិច្ចជាដើម។


លោកថា មន្ត្រីថ្នាក់មូលដ្ឋានទទួលចាត់វិធានការទប់ស្កាត់ ដោយការផ្សព្វផ្សាយ ការល្បាតជាប្រចាំ នឹងត្រួតពិនិត្យរដ្ឋបាលចំហរជាដើម ហើយមន្ត្រីនៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ចាត់វិធានការបង្ក្រាគ្រប់រូបភាព ។


លោកបន្តថា គិតចាប់ពី ថ្ងៃ១៥ខែ វិច្ចិការ ឆ្នាំ២០១៧ មកដល់ថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ការរិយាល័យប្រឆាំងការជួញដូរបានបង្ក្រាប នឹងបញ្ចូនទៅសាលាដំបូងខេត្តបានចំនួន ១៩៥ករណី ហើយ ឃើញថាមានការកើនឡើងជាឆ្នាំមុន ។


លោបន្ថែមថា ការទប់ស្កាត់ការជួញដូរគ្រឿងញៀនបានទាមទារមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប រាយការណ៍មកសមត្ថកិច្ចភ្លាមបើសង្ស័យថា មានការប្រើប្រាស់ ឬកាជួញដូរគ្រឿងញៀនកើតឡើង អាជ្ញាធរនឹងធ្វើការលាក់ការសម្ងាត់ជូន ។

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf