ផ្លូវកៅស៊ូមួយខ្សែ្របវែងជាង៣គីឡូនម៉ែត្រនៅឃុំស្តៅនឹងចាប់ផ្តើមដំណើរការកសាង នៅចុងឆ្នាំ២០១៨


លោកឡាយសេងហុងមេឃុំស្តៅស្រុកកងមាសមានប្រសាសន៍ថាក្រោមគម្រោងរបស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តផ្លូវនៅភូមិរលំគគីរប្រវែងជាង៣គីឡូម៉ែត្រតភ្ជាប់ពីភូមិរលំគគីរក្រោមព្រំប្រទល់ជាប់ឃុំព្រែកគុយ រហូតដល់ភូមិរលំគគីរលើ នឹង ចាក់ជាផ្លូវកៅស៊ូឆាប់ៗនេះហើយ។


លោកថាផ្លូវមួយខ្សែនេះជាប្រភេទផ្លូវកៅស៊ូក្រុមប្រឹក្សាឃុំរួមជាមួយនិងមន្រ្តីមន្ទីរអភិវឌ្ឍន៏ជនបទបានធ្វើការសិក្សាវាស់វែងនិងធ្វើការដេញថ្លៃរួចរួលហើយដូចច្នេះនៅខែធ្នូឆ្នាំ២០១៨និងចាប់ផ្តើមដំណើរការចាក់ផ្លូវកៅស៊ូជូនប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។


លោក សេងហុងបានបញ្ចាក់ថា«ថវិការយើងមានហើយ យើងមានក្រុមការងារចុះជួយឃុំដែរ ហើយថវិការមូលិធិកឃុំក៏យើងមានដែរក៏ប៉ុន្តែយើងជួបឧបសគ្គមានមួយចំនួនដូចគ្នានអាចម៍ដី មានផ្ទះខ្លះសង់ហ៊ារចូលផ្លូវនិងច្រាំងបាក់»។

 

ទោះបីយ៉ាងណាលោកចង់ឲ្យប្រជាពលរដ្ឋរស់នៅទីនោះមានការយោគយល់ចំពោះការយឺតយ៉ាវក្នុងអភិវឌ្ឍន៍ផ្លូវកៅស៊ូមួយខ្សែនេះ។

( ភ័ណ្ឌប៉ាង  )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf