មន្ទីរគួរបន្ថែមជំនាញអប់រំពិសេសដល់គ្រូដើម្បីបង្រៀនកុមារពិការ

នាយកសាលាវិទ្យាល័យអប់រំពិសេសថា កុមារពិការអាចនឹងមានបញ្ហាប្រឈម ខ្លាំងប្រសិនបើគ្រូនៅមូលដ្ឋានគ្មានជំនាញសម្រាប់អប់រំជនពិការ ។មន្ទីរគួរ បញ្ជូនគ្រូមកទទួលវគ្គបណ្ដុះបណ្តាល ជំនាញអប់រំពិសេស ដើម្បីបង្រៀនកុមារពិការនៅមូលដ្ឋានរបស់ខ្លួន ។


លោក កែវ ផល្លី នាយកវិទ្យាល័យអប់រំពិសេស ខេត្តកំពង់ចាម បានថ្លែងថាកុមារពិការត្រូវមានការអប់រំពិសេស មួយខុសពីកុមារមានកាយសម្បទាធម្មតា ដូចជា កុមារគថ្លង់ ត្រូវការភាសាកាយវិការ កុមារពិការភ្នែកត្រូវការ ជំនាញអក្សរស្ទាបជាដើម ដូចនេះលោកថាចាំបាច់ណាស់ នូវតាមសាលានីមួយៗ ត្រូវមានថ្នាក់អប់រំពិសេសដល់កុមារពិការ ។


លោកបន្តថា ជាគោលការ របស់ក្រសួងអប់រំបានដាក់ចេញរួចហើយថា ថ្នាក់អប់រំពិសេសត្រូវមាននៅគ្រប់សាលារៀនរបស់រដ្ឋ តែដោយខ្វះធនធាន នឹងចំនួនកុមារពិការនៅមានចំនួនតិច ដូចនេះបច្ចុប្បន្ន សាលាដែលអាចធ្វើការអប់រំពិសេសនៅមានកម្រិតនៅឡើយ ។


លោកបន្ថែមទៀតថា នៅសាលាវិទ្យាល័យអប់រំពិសេសមាន គ្រូជំនាញគ្រប់គ្រាន់សម្រាប់ធ្វើការអប់រំដល់កុមារពិការគថ្លង់ នឹងពិការភ្នែក ហើយជាទិសដៅបន្តនឹងអាចបន្ថែមដល់គ្រប់ប្រភេទនៃពិការភាពរបស់កុមារ នៅពេលខាងមុខ ។


លោកថាអាណាព្យាបាលត្រូវយកកូនពិការមកទទួលអប់រំនៅសាលារៀនធម្មតា ឬមកវិទ្យាល័យ អប់រំពិសេសកំពង់ចាម ហើយលោកបានបញ្ជាក់ថា កាចូលរៀនមិនត្រូវចំណាយថវិកានោះទេ ។

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf