នៅឆ្នាំ២០១៩អាជ្ញាធរនឹងចុះបិតអាជីវកម្មទឹកសុទ្ធណាដែលគ្មានច្បាប់អនុញ្ញាត

មន្ទីរឧស្សាហកម្ម នឹងសិប្បកម្មខេត្តកំពង់ចាម គ្រឿនរំលឹកដល់ម្ចាស់អាជីវកម្មទឹកបរិសុទ្ធច្រកដបទាំងអស់ ឲ្យរុះរាន់មកសុំច្បាប់អនុញ្ញាត បើពុំនោះទេ អាជ្ញាធរនឹងចុះត្រួតពិនិត្យ និងចាប់វិធានការបិតអាជីវកម្មតែម្ដង ។

 

លោក មី សុនអ៊ា ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងដូចនេះនៅក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃ២៩ ខែវិច្ឆិការ នេះ។ លោកថ្លែងថា មកទល់ពេលនេះអាជ្ញាធរមិនទាន់អនុវត្តធ្វើការពិន័យ ឬបិតអាជីវកម្មនោះទេ ដោយទុកពេលឲ្យយអាជីវករទាំងនោះចូលខ្លួនមកធ្វើច្បាប់អនុញ្ញាត ពីមន្ទីរ។
 លោកបន្តថា ការទុកឳកាសនេះនឹងបន្តដល់ឆ្នាំ២០១៩ បន្ទាប់ពីសន្និបាតក្រសួងបញ្ចប់ មន្ទីរនឹងដាក់ចេញវិធានការតឹងរឹងតែម្ដងចំពោះអាជីវកម្មណាដែលមិនបានសុំច្បាប់អនុញ្ញាត ។


មកទល់ពេលនេះនៅខេត្តកំពង់ចាមមានអាជីកម្មទឹកបរិសុទ្ធចំនួន ៤០ប៉ុណ្ណោះដែលបានសុំច្បាប់អនុញ្ញាត នឹងមានការទទួលស្គាលគុណភាពពីក្រសួង ។ ហើយអាជីវកម្មដែលកំពុងលួចលាក់ ផល្លិត មានច្រើនដែលប្រឈមចំពោះមុខច្បាប់ ដែលអាជីវកម្មទាំងនោះជាលក្ខណៈគ្រួសារ ឬអនុវត្តតាមគ្នា។

( ដោយស៊ឹមខុនបញ្ញារ៉ា )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf