អាជ្ញាធរខេត្តកំពង់ចាមប្រាប់ឲ្យប្រជាពលរដ្ឋការពារខ្លួនពីការបម្រែបម្រួលអាកាសធាតុ

នេះបើតាមការអះអាងពីលោកនួន ណុយ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម។


លោក នួន ណុយ  មានប្រសាសន៍ថា បើទោះបីប្រទេសកម្ពុជាមិនទាន់ប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុឡើងកម្តៅខ្លាំងដូចបណ្តាប្រទេសមួយចំនួនលើពិភពលោកក៏ដោយ ក៏ប្រជាពលរដ្ឋត្រូវមានការយល់ដឹងនិងចេះសម្របខ្លួនទៅនឹងការប្រែប្រួលអាកាស់ធាតុ ចៀសវាងជួបបញ្ហាសុខភាព និងវិស័យផ្សេងៗទៀត។


លោកបញ្ជាក់ថា ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម គឺបានដាក់ចេញផែនការប្រចាំឆ្នាំ និងមានវិធានការទៅឲ្យភ្នាក់ងារទាំងអស់របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រហូតដល់ក្រុមការងារថ្នាក់ភូមិឲ្យជួយបន្តអប់រំផ្សព្វផ្សាយ និងតាមដានពីសុខភាពរបស់ប្រជាពលរដ្ឋជាប្រចាំ  ប្រសិនបើប្រជាពលរដ្ឋជួបបញ្ហាប៉ះពាល់សុខភាព ឬគ្រោះថ្នាក់ដោយប្រការណាមួយ ត្រូវឆាប់នាំទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។


លោក នួន ណុយ បន្ថែមទៀតថា ពេលអាកាសធាតុប្រែប្រួលក្តៅ ប្រជាពលរដ្ឋត្រូវចេះជ្រើសរើសជំរកសម្រាប់រស់នៅ ការជ្រើសរើសទឹកនិងចំណីអាហារបរិភោគដែលមានអនាម័យ សំខាន់គឺការសំអាតខ្លួនប្រាណជាប្រចាំមុនពេលបរិភោគចំណីអាហារ៕(លោកអឿនស្រួ )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf