មន្ទីរកសិកម្មខេត្តកំពង់ចាមនឹងចុះបណ្តុះបណ្តាលការប្រើប្រាស់ ថ្នាំពុលគីមីដល់កសិករ


លោក អ៊ុក គោរព អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ថា ដើម្បីលើកកំពស់ចំណេះដឹងរបស់ប្រជាកសិករក្នុងការប្រើប្រាស់ថ្នាំពុលគីមីទៅលើដំណាំកសិកម្ម ពិសេសនៅលើដំណាំបន្លែ មន្ទីរកសិកម្មបានរៀបចំផែនការចុះផ្សព្វផ្សាយអប់រំតាមតំបន់គោលដៅនៅទូទាំងខេត្តកំពង់ចាម។


លោកបន្តថា ការចុះបង្រៀននេះដើម្បីកាត់បន្ថយផល់ប៉ះពាល់ដល់បរិស្ថាន សេដ្ឋកិច្ចកសិករ និងសុខភាពរបស់ប្រជាពលរដ្ឋ ដោយសារការប្រើប្រាស់ថ្នាំពុលគីមីដោយគ្មានបច្ចេកទេសត្រឹមត្រូវ។


លោក អ៊ុក គោរព បានគូសបញ្ជាក់ថា ផែនការចុះបណ្តុះបណ្តាលពីបច្ចេកទេសនៃការប្រើប្រាស់ថ្នាំពុលគីមីដល់កសិករ គឺមានគម្រោងចុះតាមគោលដៅដែលមានបញ្ហាប្រឈម ប៉ុន្តែមិនអាចចុះបានគ្រប់តំបន់ទាំងអស់បានទេ ដោយសាមន្រ្តីជំនាញមានតិច។ ប៉ុន្តែបើប្រជាកសិករចង់ចេះចង់ដឹង ឬជួបបញ្ហាប្រឈមណាមួយពីការប្រើប្រាស់ថ្នាំគីមីពុល បច្ចេកទេសកសិកម្ម អាចប្រមូលចងក្រងគ្នា១០នាក់ឡើងទៅ ស្នើសុំតាមរយៈអាជ្ញាធរភូមិឃុំ មកការិយាល័យកសិកម្មស្រុក នោះមន្ទីរនឹងរៀបចំគម្រោងចុះបណ្តុះបណ្តាលដល់មូលដ្ឋានមិនយកថវិកានោះទេ។


លោក អ៊ុក គោរព ក៏បានស្នើដល់ប្រជាកសិករដែលដាំបន្លែ និងធ្វើដំណាំគ្រប់ប្រភេទឲ្យប្រើប្រាស់វិធី
សាស្រ្តផ្សេងៗជាជាងការប្រើប្រាស់ថ្នាំគីមីពុល ដែលប្រឈមនឹងការខូចសុខភាពយ៉ាងខ្លាំងខ្លា នៅបច្ចុប្បន្ននិងអនាគត៕

(ដោយ អឿន ស្រួ)

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf