តម្លៃស្រូវនៅឆ្នាំនេះ កើនខ្ពស់ជាងឆ្នាំមុន

តម្លៃអង្ករលើទីផ្សារបានបង្ហាញសញ្ញាងើបឡើងវិញបន្តិចនារយៈពេល ចុងក្រោយនេះដែលនេះជាក្តីសង្ឃឹមថ្មីមួយសម្រាប់អ្នកមានអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករខណៈនាពេលកន្លងមកមានការត្អូញត្អែរជាច្រើនទាក់ទងនឹងបញ្ហាតម្លៃស្រូវអង្ករ នេះបើតាមការអោយដឹងពី លោក ឈាង បូរិន ប្រធានស្តីទី មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ។


លោកឈាងបូរិនបានឲ្យដឹងថាដោយឆ្នាំនេះតម្រូវការទីផ្សារខ្ពស់ធ្វើអោយតម្លៃស្រូវក្នុងឆ្នាំ ២០១៨នេះ មានភាពល្អប្រសើរបើប្រៀបធៀប ឆ្នាំ២០១៦ និងឆ្នាំ២០១៧កន្លងទៅ។ លោកថាតម្លៃស្រូវផ្កាម្លេះក្នុងឆ្នាំឆ្នាំ២០១៧តម្លៃស្រូវ១១០០ទៅ១២៨០រៀក្នុងមួយគីឡូក្រាម សម្រាប់ឆ្នាំ២០១៨ គឺពី១២៨០ទៅ១៥០០រៀនក្នុងមួយគីឡូក្រាម។


លោកបានបន្តែមទៀតថាសម្រាប់តម្លៃអន្តរជាតិវិញប្រភេទស្រូវបាក់១៥%នៅប្រទេសថៃក្រុងបាងកក៣៨០ដុល្លាក្នុងមួយតោនប្រភេទស្រូវបាក់៥%តម្លៃ៤០៥ដុល្លាក្នុងមួយតោនតម្លៃស្រូវអង្ករនៅប្រទេសកម្ពុជា ល្អប្រើធៀបនិងប្រទេសដទៃទៀត។


លោកបញ្ជាក់បន្តែមទៀតថា សម្រាប់ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មានគម្រោងមួយ ដែលបានបង្កើតឡើង ដោយរាជរដ្ឋាភិបាល ដែលមានឈ្មោះថា គម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូចជាថវិការដ្ឋាភិបាលក៏ដូចជាតំណាំង(អាយហ្វាត)ធ្វើការសម្របសម្រួលក្នុងការភ្ជាប់ទីផ្សារជូនកសិករ ។ដោយអោយកសិករ ចងជា ក្រុមសហគមន៍ ធ្វើការសហការណ៍ជាមួយ មន្ទីរកសិកម្ម ដើម្បីឈានទៅដល់ការធ្វើជាកិច្ចសន្យា ទិញលក់ ជាមួយកសិករឬជាអ្នកទទួលទិញ ជាមួយរោងម៉ាស៊ីនកិនស្រូវ។

( ធឹមសារ៉ន )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf