ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ចាមសន្យា បន្តពង្រឹងសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ


លោកវិជ្ជៈបណ្ឌិត សៅ សំបូរ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ចាម មានប្រសាសន៍ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨ ថា គ្រូពេទ្យទាំងអស់ ត្រូវមានជំនាញឫសមត្ថភាព ដើម្បីព្យាបាលអ្នកជំងឺ។ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត ក៏បានជំរុញឲ្យគ្រូពេទ្យទាំងអស់ បន្តពង្រឹងគុណភាព និងសុវត្ថិភាព ប៉ុន្តែចាំបាច់ត្រូវមានសមត្ថភាព និងក្រមសីលធម៌ផងដែរ។


លោកវិជ្ជៈបណ្ឌិតបន្តថា នឹងប្តាជ្ញាព្រឹងសមត្ថភាព សីលធម៌វិជ្ជាជីវៈគ្រូពេទ្យក្នុងខេត្តកំពង់ចាមឲ្យកាន់តែមានប្រសិទ្ធភាព។ ការប្តាជ្ញានេះ បន្ទាប់ពីមានការរិះគន់ចំៗពីប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីសន្ទនាមតិថា នៅមានគ្រូពេទ្យមួយចំនួនតូចប្រព្រឹត្តខុសសីលធម៌វិជ្ជាជីវៈគ្រូពេទ្យដូចជា ការប្រពាក្យសំដីមិនសមរម្យ និងការមិនសូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាដើម។


ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ចាមរូបនេះ បន្ថែមទៀតថា ខ្លួននឹងបន្តកិច្ចការនេះយ៉ាងម៉ឺងម៉ាត់ ក្នុងគោលដៅពង្រឹងសមត្ថភាព សីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យ និងស្វាគមន៍រាល់មតិរិះគន់ទាំងឡាយក្នុងន័យស្ថាបនា៕
ដោយៈ លោក អឿន ស្រួ

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf