អាជ្ញាធរស្រុកអ៉ះអាងថាមិនមានកម្មករមានបញ្ហាសុខភាព ដោយចំណីអាហារនោះទេ

ខណៈអាជ្ញាធរចុះត្រួតពិនិត្យ នឹងផ្សព្វផ្សាយពីគុណភាពចំណីអាហារជាបន្តបន្ទាប់ ។


លោក យន់ ឈុនលាង អភិបាលរងស្រុកជើងព្រៃ ថ្លែងក្នុងឱកាសជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ នៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី នៅថ្ងៃ២៦ ខែធ្នូនេះថា មានកម្មករ និងយោជិក ជាង២០ម៉ឺននាក់ កំពុងបំពេញការងារ  នៅក្នុងរោងចក្រទាំង៦ ដែលកំពុងដំណើរការក្នុងស្រុកជើងព្រៃ មិនដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរដោយការទទួលទានអាហារនៅតាមរោងចក្រនោះទេ។


លោក ដើម្បីលើកកម្ពស់សុខភាពដល់កម្មក និយោជក់ អាជ្ញាធរស្រុកតែងតែសហការជាមួយមន្ត្រីជំនាញផ្សព្វផ្សាយ នឹងចុះត្រួតពិនិត្យ លើអនាម័យ នឹងគុណភាពចំណីអាហារនៅតាមរោងចក្រទាំងនោះ ។


លោកបានបញ្ជាក់ថាអាជ្ញាធរមានផែនការច្បាស់លាស់ ដោយស្រុកជាអនុគណកម្មការគ្រប់គ្រងឱសថនឹងគុណភាពចំណីអាហារ ដើម្បីត្រួតពិនិត្យ នឹងលើកកម្ពស់គុណភាពចំណីអាហារ ។


លោក យន់ ឈុនលាងថា អាជ្ញាធរស្រុកនឹងបន្ត បន្ថែម ចុះធ្វើការត្រួតពិនិត្យ នឹងផ្សព្វផ្សាយដល់ កម្មករ នឹងអាជីវករដែលលក់ចំណីអាហារនៅក្នុងរោងចក្រ ។
លោកក៏សុំណូមពរផងដែរដល់អាជីវករ ដែលលក់អាហារនៅក្នុងរោងចក្រអោយមានការសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់ខ្ពស់ពីគុណភាពចំណីអាហាររបស់ខ្លួន ។

( ស៊ឹមខុនបញ្ញារ៉ា )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf