ស្នងការខេត្តកំពង់ចាម បានផ្ដល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ ជាង២ម៉ឺនប័ណ្ណក្នុងឆ្នាំ២០១៨


លោកបាន លើកឡើងបែបនេះក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50 កំពង់ចាមថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨។លោកវីរៈសេនីយ៍ត្រីស៊ាងរចនានាយរងការរិយាល័យ អត្តសញ្ញាណប័ណ្ណថា ការផ្ដល់អត្ត សញ្ញាណប័ណ្ណគំរូថ្មីនេះ ធ្វើធ្វើឡើងនៅតាម ប៉ុស្តិ៏នគរបាលរដ្ឋបាលឃុំ-សង្កាត់អធិការក្រុងស្រុកនិងនៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាមផ្ទាល់តែម្ដង។

 

លោកថាការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីត្រូវភ្ជាប់ជាមួយនឹងឯកសារដូចជា សំបុត្រកំណើត ឬសំបុត្របញ្ជក់កំណើត សៀវភៅគ្រួ  សារ ឬសៀវភៅស្នាក់នៅ លិខិតបញ្ជក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់។ លោកថាស្នងការរដ្ឋាននគរបាលខេត្តនឹងបន្តជម្រុញដល់ពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី ឲ្យមានអត្តសញ្ញាប័ណ្ណគំរូថ្មីប្រើប្រាស់ឲ្យបានគ្រប់ៗគ្នា ដោយអត្តសញ្ញាណប័ណ្ណគំរូចាស់នឹងត្រូវផុតសុពុលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។


អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើងទៅ ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ឱ្យប្រញាប់រួសរាន់ទៅបំពេញបែបបទស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីពីព្រោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់ នៅត្រឹមថ្ងៃច័ន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

(កញ្ញាមួនធារី )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf