ប្រជាពលរដ្ឋឃុំមៀន ស្មើឲ្យអាជ្ញាធរជួសជុលបន្ថែមផ្លូវចូលភូមិ

អាជ្ញាធរថានឹងបង្កើនការយកចិត្តទុកដាក់បន្ថែម។


លោកស្រី សុខ អាន ប្រជាពលរដ្ឋក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ថ្លែងក្នុងកម្មវិធិសន្ទនាមតិថា ប្រជាពលរដ្ឋសប្បាយចិតនូវចំណាត់ការរបស់អាជ្ញាធរជួសជុលផ្លូវ បេតុង នឹងផ្លូចក្រាលកៅស៊ូ ក្នុងឆ្នាំ២០១៨នេះ ងាយស្រួលក្នុងការធ្វើដំណើរ។ លោកស្រីបន្តថា ទន្ទឹមនឹងនេះនៅមានផ្លូវតូចៗច្រើនកំណាត់ដែលតភ្ជាប់ពីផ្លូវធំចូលក្នុងភូមិនៅមានការខូចខាតនៅឡើយ ។លោកស្រីថ្លែថា “ខ្ញុំចង់ឲ្យអាជ្ញាធរភូមិ ឃុំគិតពីផ្លូវតូចចូលភូមិ ប្រជាពលរដ្ឋទាំងនោះក៏ចង់មានផ្លូវស្អាតប្រើដូចគេដែរ ”។


លោក ឈឺន ឈិន ក្រុមប្រឹក្សាឃុំមៀន ថ្លែងទទួលស្គាល់ថា ផ្លូវចូលភូមិនៅមានការខូចខាតនៅឡើយតែអាជ្ញាធរឃុំនឹងបន្ថែមការយកចិត្តទុកដាក់ នឹងជួសជុលបន្ថែម ។ លោកបន្តថា ផ្លូវចូលភូមិមានទំហំតូចមិនគោរពតាមស្ដងដារសម្រាប់ប្រើថវិកាវិនិយោគឃុំនោះទេ ។


 លោកថាឃុំនឹងរកវិធីដោះស្រាយជាបន្តបន្ទាប់“យើងដឹងគៀងគរសបុរសជននឹងដៃគូរផ្សេងដើម្បីជួសជុលថែទាំផ្លូវទាំងនោះ (ផ្លូវលំចូលភូមិ) ”។


លោក ក្រុមប្រឹក្សាឃុំបន្តថា ផ្លូវលំក្នុងឃុំដែលប្រើប្រាស់មូលនិធិឃុំប្រមាណជិត ៣០គីឡូម៉ែត្រ ចែកជាដំណាក់ការសម្រាប់អភិវឌ្ឍន៍ ។ នៅក្នុងឆ្នាំ២០១៨ ឃុំមានកម្រោងអភិវឌ្ឍន៍៣ដែលកំពង់ដំណើរការគ្រោងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ មានផ្លូវបេតុ ៣៦០ម៉ែត្រ គម្រោងវិនិយោគឃុំ ចំណាយថវិកា១១០ ៣៣២ ៨០០៛ ផ្លូវក្រាលកៅស៊ូ គម្រោងថវិកាជាតិ ជាង៦គីឡូម៉ែត្រ នឹងផ្លូវគម្រោងរបស់ស្រុកដែលនឹងចាប់ផ្តើមសាសង់នៅឆ្នាំ២០១៩ខាងមុខ។

(ស៊ឹមខុនបញ្ញារ៉ា )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf