ប្រជាពលរដ្ឋឃុំទ្រានទទួលបានកាដូផ្លូវបេតុង ជាង500ម៉ែត្រនៅដើមឆ្នាំ2019

ដើមឆ្នាំ2019នេះផ្លូវបេតុងប្រវ៉ែង530ម៉ែត្រត្រូវាបានសាងសង់រួចជាស្ថាពរនៅលើទឹកដីឃុំ ទ្រាន ប្រជាពលរដ្ឋសំដែងការពេញចិត្ត ងាយ ស្រួលដល់កាធ្វើដំណើរ ប្រកបរបរប្រចាំថ្ងៃ ខណៈអាជ្ញាធរឃុំថានឹងបន្តរសាងសងផ្លូវជាបន្តរបន្ទាប់នៅក្នុងឆ្នាំ2019នេះ។
លោក ម៉ែន សារុន ប្រធានក្រុមប្រឹក្សាឃុំទ្រាន ថ្លែង ក្នុងកម្មវិធីសន្ទនាមតិនៅថ្ងៃ 2ខែមករា ឆ្នាំ2019នេះថា គិតមកទល់ពេលនេះផ្លូវបេតុង កម្រាស15សង់ទីម៉ែត្រ (មួយទឹកកន្លះ) ក្នុងភូមិត្រពាំអំពិល ឃុំទ្រាន ត្រូវបានដាក់អោយប្រជាពលរដ្ឋបើប្រាស់ហើយ  ដែលចំណាយថវិការជាង108លានរៀល។លោកបន្តរថាផ្លូវមួយខ្សែនេះបានសម្រួលច្រើនដល់ការធ្វើដំណើរ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោបានបន្ថែមថាទន្ទឹមនឹងកាកសាងផ្លូវបេតុងអាជ្ញាធរឃុំក៏បានជួសជុលផ្លូវក្រាលគ្រោះ ក្រហម ប្រវែងសរុបជាង13គីឡូម៉ែត្រ។ លោកបន្តរថាអាជ្ញាធរឃុំនឹងបន្តរទំនាក់ទំនងស្មើសុំ ជាមួយអាជ្ញាធរជំនាញ នឹងដៃគូអភិវឌ្ឍន៍បន្ថែមទៀតដើម្បីអភិវឌ្ឍន៍ជួជុល កសាងផ្លូវ ជាបន្តរបន្ទាប់ជូនប្រជាពលរដ្ឋប្រើប្រាស់។
លោកបានបញ្ញាក់ផងដែរថានៅក្នុងឆ្នាំ2019នេះតាមគម្រោងអាជ្ញាធរនឹងជួសជុលផ្លូវក្រាលគ្រោះក្រហមនៅក្នុងភូមិវាលគ្រារហូតដលផ្លូវខេត្ត ព្រោះមានការស្មើសុំ ពីប្រជាពលរដ្ឋ នឹងមានការសម្រេចពីក្រុមប្រឹក្សាឃុំទាំប្រាំពី។ទន្ទឹមនឹងនោះជាជ្ញាធរនឹងកំពង់បន្តរកាស្នើសុំផ្លូវអន្តរឃុំមួយទៀតប្រភេទផ្លូវក្រាលកៅស៊ូដែឆ្លងកាត់3ឃុំមាន ឃុំរអាង ឃុំទ្រាន នឹងឃុំស្រក់។(ស៊ឹមខុនបញ្ញារ៉ា )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf