មន្ទីរការងារនឹងបន្តជំរុញការចុះបញ្ជីនិងការប្រើប្រាស់ប័ណ្ណ ប.ស.ស ឲ្យកាន់តែមានប្រសិទ្ធភាព
លោក កែវ ម៉េង ប្រធានការិយាល័យបណ្តុះបណ្តាលនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្ត កំពង់ចាម មានប្រសាសន៍ថា មន្ទីរនឹងជំរុញឲ្យគ្រឹះស្ថាន សហគ្រាល រោងចក្រមួយចំនួន ត្រូវមកចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ដើម្បីទទួលបានសេវាថែទាំសុខភាពកម្មករ និយោជិតនិងចុះធ្វើអធិការកិច្ចជាប្រចាំ ដើម្បីឲ្យការប្រើប្រាស់ប័ណ្ណ បសស ឲ្យកាន់តែមានប្រសិទ្ធ ភាព។
លោក កែវ ម៉េង បន្ថែមថា មន្ទីរការងារតែងតែចុះធ្វើអធិការកិច្ចនៅតាមគ្រឹះស្ថាន សហគ្រាស រោងចក្រមួយចំនួនឲ្យអនុវត្តច្បាប់ស្តីពីការងារ ពិនិត្យមើលលក្ខខ័ណ្ឌការងារ និងសាកសួរបងប្អូនកម្មករនិយោជិតថាតើពួកគាត់ទទួលបានសេវាថែទាំសុខភាពពីបេឡាជាតិរបបសន្តិសុខសង្គម ដែរឬទេ ហើយមានការ
សំណូមពរអ្វីខ្លះបន្ថែមទៀត។ ហើយក៏បានផ្សព្វផ្សាយដល់កម្មករនិយោជិតឲ្យយល់ពីអត្ថប្រយោជន៍នៃប័ណ្ណ ប.ស.ស ផងដែរ ពិសេសលើកទឹកចិត្តកម្មករជាស្ត្រីឲ្យទៅទទួលសេវានេះឲ្យអស់ពីលទ្ធភាព។
លោកក៏បានបានអំពាវដល់កម្មករ-កម្មការិនីនៅគ្រប់បណ្ដារោងចក្រទាំងអស់ អាចទៅទទួលសវាថែទាំសុខភាពដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ទូទាំង២៥រាជធានី-ខេត្ត ដែលមានចំនួន១២៧៨កន្លែង គ្រប់ពេលបាន២៤ម៉ោង។
តាមរយៈវិទ្យជាតិភ្នំប្រុសភ្នំស្រី លោក កែវ ម៉េង បានអះអាងថា មកដល់បច្ចុប្បន្ននេះ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មានកម្មករ-កម្មការិនី ទៅទទួលសេវាព្យាបាល ថែទាំវេជ្ជសាស្ត្រយ៉ាងច្រើន និងឆ្លងទន្លេប្រមាណ ៣៦៦៩នាក់ ក្នុងចំណោមកម្មករនិយោជិតប្រមាណជិត៤ម៉ឺននាក់ ដែលមកពីរោងចក្រ សហគ្រាសប្រមាណជាង៤០០កន្លែង៕
ដោយៈ លោក អឿន ស្រួ