គុណភាពអប់រំនៅកម្រិតឧត្តមសិក្សា នៅខ្វះខាតចំនុចមួយចំនួនដែលត្រូវកែតម្រូវ

teacher 620

លោក ជិន ពិសិទ្ធ នាយករងនៃសកលវិទ្យាល័យជាស៉ីមកំចាយមារ សាខាខេត្តកំពង់ចាមថា ការពង្រឹងគុណភាពអប់រំនៅកម្រិតឧត្តមសិក្សានៅមិនទាន់បានប្រសើរដោយខ្វះខាតនិងត្រូវកែលំអរចំនុច មួយចំនួនដូចជាការជ្រើសរើសគ្រូបង្រៀនសម្ភារៈសិក្សានិងការអនុវត្តន៍តាមគោលការណ៍របស់ក្រសួងអប់រំ ។


លោក ជិន ពិសិទ្ធ បានលើកឡើងបែបនេះក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50 ខេត្តកំពង់ចាម។ លោក ជិន ពិសិទ្ធ នាយករងសកលវិទ្យាល័យជាស៉ីមកំចាយមារ សាខាខេត្តកំពង់ចាមបន្តថាការពង្រឹងគុណភាពអប់នៅកម្រិតឧត្តមសិក្សា សកលវិទ្យាធិការទាំងអស់នៅក្នុងខេត្តកំពង់ចាមគួរ តែយកចិត្តទុកដាក់ក្នុងការជ្រើសរើសគ្រូដែលមានបទពិសោធន៍ច្រើនបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតឬបណ្ឌិតមកបង្រៀន ឬមានបទពិសោធបង្រៀនសិស្សយូឆ្នាំ ត្រូវមានសម្ភារៈសំរាប់បំរើឲ្យការសិក្សាបានគ្រប់គ្រាន់ ពង្រឹងវិន័យ និង អនុវត្តតានគោលការណ៍របស់ក្រួសួងអប់រំចំនួន9ចំនុច ដើម្បីឲ្យការបង្រៀនមានគុណភាព ។
នៅក្នុងខេត្តកំពង់ចាមមានសកលវិទ្យាល័យចំនួន8ដែលកំពុងបេីកបង្រៀនដល់សិស្សនិស្សិត នៅក្នុងខេត្តនិងបណ្ដាស្រុកផ្សេងទៀត។

( កញ្ញាមួនធារី  )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf