សាខាពន្ធពន្ធដារខេត្តកំពង់ចាម ជំរុញឲ្យម្ចាស់អចលនទ្រព្យ ប្រញាប់មកបង់ពន្ធឆ្នាំ២០១៩

negative gearing

ដោយៈ លោក អឿន ស្រួ
សាខាពន្ធពន្ធដារខេត្តកំពង់ចាម បានអំពាវនាវបន្ថែម ដើម្បីក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យនៅ ទាំងបួនសង្កាត់ក្នុងក្រុងកំពង់ចាមដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់មកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ចៀសវាងមានការយឺតយ៉ាងនឹងរងការពិន័យតាមច្បាប់។
លោក ទេព សុទ្ធារិទ្ធ អនុប្រធានការិយាល័យសេវាអ្នកជាប់ពន្ធនៃសាខាពន្ធដារខេត្តកំពង់ចាម បានលើកឡើងក្នុងកម្មវិធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីថា ការជំរុញនេះដើម្បីឲ្យការប្រមូលពន្ធ លើអចលនទ្រព្យប្រកបដោយប្រសិទ្ធិភាព និងជៀសវាងការ កកស្ទះការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់នោះ។

លោកបន្ថែមថា ការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឆ្នាំ២០១៩ ចាប់ផ្តើមដំណើរពីដើមឆ្នាំ និងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
លោក ទេព សុទ្ធារិទ្ធ សង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ សង្កេតឃើញមានម្ចាស់អចលនទ្រព្យមួយចំនួនមកបង់ពន្ធអចលនទ្រព្យនេះ ហើយមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទនេះនៅឡើយទេ ដូច្នេះសូមម្ចាស់អចលនទ្រព្យ មេត្តាប្រញាប់រួសរាន់មកបង់ពន្ធនេះ។ ប្រសិនបើការខកខាន មិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងការពិន័យ ឬទទួលរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន៕

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf