អាជ្ញាធរខេត្តកំពង់ចាមជំរុញដល់អាជ្ញាធរ ពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ

7875878551497649 1996350310484210 8724301376840007680 n

ដោយៈ លោក អឿន ស្រួ
អាជ្ញាធរខេត្តកំពង់ចាមបានជំរុញដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមេឃុំទាំងអស់ត្រូវផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីការបម្រែបម្រួលអាកាសធាតុទៅកាន់ប្រជាពលរដ្ឋឲ្យបានយល់ដឹង គ្រប់ៗគ្នា ដើម្បីបញ្ចៀសកត្តាហានិភ័យទាំងឡាយដែលបណ្តាលមកពីការបម្រែបម្រួលអាកាសធាតុនៅ រដូវប្រាំងឆ្នាំ២០១៩នេះ។


លោក នួន ណុយ អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍និងគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិខេត្តកំពង់ចាមថា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការបម្រែបម្រួលអាកាសធាតុក្តៅខ្លាំង និងត្រូវរក្សាទឹកទុកឲ្យបានត្រឹមត្រូវ ហើយអាជ្ញាធរត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនានាឲ្យបានទាន់ពេលវេលា។


បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩ បានបង្ហាញឲ្យឃើញថា នារដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូតអែលនីណូ ធ្វើឲ្យអាកាសធាតុចាប់ពីខែកុម្ភៈ ដល់ខែឧសភា នឹងកើនកម្តៅជាលំដាប់ អាចហក់ដល់ ៤០៤២Co (ក្តៅខ្លាំងជាងឆ្នាំ២០១៨) និងមានភ្លៀងកក់ខែតិច៕

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf