ឆ្នាំ២០១៩ឃុំអូរស្វាយគ្រោងធ្វើផ្លូវបេតុង ប្រវែង៥០០ម៉ែត្រនៅភូមិអំពិលក្រញ៉ាញ់

24 4

ដើម្បីទប់ទល់និងផ្លូវឧស្សាហរណ៏ខូចជាច្រើនលើកច្រើនសារដែលធ្វើឲ្យប៉ះពាល់ដល់ការចំណាយខ្ជះខ្ជាយនាពេលខាងមុននេះ អាជ្ញាធរឃុំអូរស្វាយ គ្រោងនឹងចាក់ផ្លូវបេតុង៥០០ម៉ែត្រ ជូនប្រជាពលរដ្ឋមួយខ្សែរនៅឆ្នាំ២០១៩ ខាងមុន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែល រយះកាលកន្លងមកតែងតែ ពិបាកផ្លូវធ្វើដំណើរនេះបើតាមការអោយ ដឹងពីលោកជាស៊ាងហេង មេឃុំអូរស្វាយ ។


លោក ជា ស៊ាងហេង មានប្រសាសន៏ថានៅឆ្នាំ២០១៩ឃុំនិងកសាងផ្លូវបេតុងជូនប្រជាពលរដ្ឋមួយខ្សែនេះ កន្លង មកប្រជាពលរដ្ឋតែងតែលើកឡើងថា ពិបាកធ្វើដំណើរ ដោយសារ មានកន្លែងខ្លះទឹក ហូរដាច់ផ្លូវនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។លោកបន្តថាផ្លូវនេះគ្រោងនឹងធ្វើជូនប្រជាពលរដ្ឋនាពេលឆាប់ៗខាងមុខនេះ មានប្រវែងជាង៥០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រាស់២.៥ មីលីម៉ែត្រមានទីតាំង ក្នុងភូមិអំពិលក្រញ្ញាញ់ ដែលតាមការប៉ានស្មានតំលៃគ្រោងចំណាយថវិការជាង១០០លានរៀល។


លោកមេឃុំអូរស្វាយបានបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅឃុំអូរស្វាយបានកសាងផ្លូវបេតុងមួយខ្សែរជូនប្រជាពលរដ្ឋដែលមានប្រវែង ៦៥៦ម៉ែត្រ ទទឹម ៤ម៉ែត្រ ក្នុងការកសាងផ្លូវមួយខ្សែរនោះ មាន ពីរគម្រោង មួយជារបស់ឃុំ និងថ្នាក់ស្រុក ផ្លូវបេតុងនេះឃុំធ្វើប្រវែង ៣១១ម៉ែត្រ ចំណាយថវិការអស់ ជាង៧២លានរៀល ហើយ គម្រោងរបស់ស្រុកកំពង់សៀមបានធ្វើបន្តពីឃុំ មានប្រវែង២៩៥ម៉ែត្រ ចំណាយថវិការជាង១២២លានរៀល ដែលផ្លូវមួយខ្សែរនេះបានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់កាលពីខែ វិច្ចការ ឆ្នាំ២០១៨ ថ្មីៗនេះ។(ភណ្ឌ័ប៉ាង )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf