ក្នុងឆ្នាំ២០១៨ពលករធ្វើការចំណាកស្រុក មកដាក់ពាក្យបណ្ដឹង ចំនួន៣០ករណី

លោក សុខ ស៊ូហេង បុគ្គលិកគ្រប់គ្រង់នៃអ្នកការភ្នំស្រីដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម ថា នៅក្នុងឆ្នាំ២០១៨កន្លងទៅអង្កការភ្នស្រីដើម្បីអភិវឌ្ឍន៍បានទទួលពាក្យបណ្ដឹងឲ្យជួយដោះស្រាយបញ្ហា ពលករចំណាកស្រុកចំនួន៣០ករណី។
លោក សុខ ស៊ូហេង បានលើកឡើងបែបនេះក្នុងកម្មវិធី សន្ទនាមតិរបស់វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50ខេត្តកំពង់ចាម។

 

លោកសុខស៊ូហេងបន្តថាពលករបានមកដាក់ពាក្យបណ្ដឹងចំនួន៣០ករណី ប៉ុន្តែអង្កការបាន ដោះស្រាយ បានតឹ្រមតែ១៥ករណី ប៉ុណ្ណោះ។ លោកថា ពលករចំណាកស្រុកដោយខុសច្បាប់អាចជួបបញ្ហាប្រឈមនឹង ការបើកប្រាក់ខែ រំលោភបំពានផ្លូវភេទ និងការប្រើប្រាស់ហិង្សាក្នុងគ្រួសារជាដើម។

 

លោកបន្តថា ករណីពលករចំណាកស្រុកខុស ច្បាប់ទៅធ្វើការនៅប្រទេសថៃ និងការរៀបការទៅប្រទេសចិនខុសច្បាប់ ពិបាកក្នុងការជួយ រកដំណោះស្រាយ ដោយសារតែ មិនមាន ឯកសារត្រឹមត្រូវ ឬករណីបាត់ខ្លួនយូរហើយទើបក្រុមគ្រួសារមកប្ដឹង ដូចច្នេះធ្វើឲ្យ អង្កការ ឬអាជ្ញាធរពិបាកក្នុងការស្វែងរក។


លោកបន្តទៀតថាកន្លងមកអង្កការតែងតែធ្វើការសហការណ៏ជាមួយនឹងមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្នុងការរៀបចំឯកសា ដើម្បីជួយសង្រ្គោះពលករដែលកំពុងជួបបញ្ហាប្រឈមនឹងចំណាកស្រុក ។

( កញ្ញា មួនធារី )

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

Advertise No Ad

giphy 1
giphy 3
giphy 4
1s7spf